Connect with us

កីឡា

អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ

បានផុស

នៅ

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ នឹងលែងមានគូប្រកួតនៅម៉ោង ៥ ល្ងាច និង ៨ យប់ (ម៉ោងនៅកម្ពុជា) ទៀតហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតគ្រប់ក្រុមជម្រើសជាតិទាំងអស់ រាប់ចាប់ពីវគ្គសន្សុំពិន្ទុតាមពូលជុំទី៣ នេះតទៅ នឹងធ្វើការប្រកួតនៅវេលាម៉ោង ១០ យប់ និងម៉ោង ២ រំលងអធ្រាត្រ ។ ជាក់ស្ដែងការប្រកួត ៤ គូកាលពីយប់មិញគឺលេងនៅម៉ោង ១០ យប់ចំនួន ២ គូ និងម៉ោង ២ រំលងអធ្រាត្រចំនួន ២ គូដូចគ្នា ដោយសារតែលក្ខខ័ណ្ឌតម្រូវឲ្យការប្រកួតធ្វើឡើងដំណាលគ្នា ដើម្បីចៀសវាងការរៀបចំលទ្ធផលទុកជាមុន ។

សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយដែលរៀបចំឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ និងវគ្គ ៨ ក្រុមចុងក្រោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ក៏ដូចគ្នា គឺការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ១០ យប់ និង ២ រំលងអធ្រាត្រ ។

ដោយឡែកសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលរៀបចំឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ការប្រកួតគឺសុទ្ធតែចាប់ផ្ដើមលេងនៅ ២ រំលងអធ្រាត្រ ។

ចំណែកការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ ដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែធ្នូ នឹងលេងនៅម៉ោង ១០ យប់ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ នឹងរៀបចំឡើងនៅវេលាម៉ោង ១០ យប់ផងដែរ ។

គួរបញ្ជាក់ថា ម្ចាស់ជើងឯក World Cup ឆ្នាំ ២០២២ នៅកាតានឹងទទួលបានទឹកប្រាក់រង្វាន់ ៤២ លានដុល្លារអាមេរិក ពោលគឺច្រើនជាងព្រឹត្តិការណ៍ដែលរៀបចំនៅប្រទេសរុស្ស៊ី កាលពីឆ្នាំ ២០១៨ មានចំនួន ៤ លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ដឹងទេ ប្រទេស ណាតូ ណាខ្លះឡើងមកលេង World Cup នៅកាតា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្តកោះកុង បំផុសស្មារតី​កៀងគរ​សមាជិក​បក្ស​ប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ក្មេង​ទំនើង​២​ក្រុម​នៅ​ក្នុង​ប៉ោយប៉ែត​បើកឆាក​ប្រយុទ្ធ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន៨​នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើតាមដងផ្លូវឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំខាងមុខ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស សុខា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមចំណែកផ្ដល់សេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ទីផ្សារ​រថយន្ត​ថៃ​ទន់​ខ្សោយ​ខ្លាំង​ ដោយ​​ការ​លក់​ធ្លាក់​ចុះរហូត​ដល់ជិត​ ២៤ ភាគរយ ៥ ខែ​​ដើម​ឆ្នាំ​  

Sokha Hotels

ព័ត៌មានពេញនិយម