កីឡា
ប្រមុខប៉េតង់កម្ពុជា ផ្តល់អនុសាស្រ្ត៣ចំនុច ដល់កីឡាករ-កីឡាការិនី ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
ការប្រកួតកីឡាប៊ូល និងប៉េតង់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ ។ ការប្រកួតបានធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/IMG_0039-1-1024x683.jpg)
ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បញ្ជាក់ថា ការប្រកួតកីឡាជាតិ ដែលប្រព្រឹត្តរៀងរាល់២ឆ្នាំម្ដង ក្រោមប្រធានបទ « មានសន្តិភាព មានការអភិវឌ្ឍវិស័យកីឡានិងកីឡាជនពិការ » មានគោលដៅសម្រួចទៅរកការកសាងផ្លូវដ៏រឹងមាំមួយឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡា SEA Games និងកីឡា ASEAN Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ ដែលជាមោទកភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យកីឡារបស់កម្ពុជា។
កាប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់បំផុត ក្នុងគោលដៅជំរុញតម្លើងគុណផលកីឡា ផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសដែលមានទាំងអាជ្ញាកណ្ដាល គណៈកម្មាការប្រកួតនានា បានអភិវឌ្ឍសមត្ថភាព និងស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសសក្ដានុពលមកពីគ្រប់សម្ព័ន្ធ ក្លិបនានា ដើម្បីត្រៀមចូលរួមការប្រកួតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/IMG_0086-1024x683.jpg)
ឯកឧត្តម សុខ សូកាន មានមោកទភាពដែលវិស័យកីឡាប៊ូល និងប៉េតង់ បានវិវត្តខ្លួនជាប្រភេទកីឡាមួយដែលមានសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ក៏បានកសាងនូវធនធានកីឡាករ កីឡាការិនី ព្រមទាំងធនធានមនុស្សឆ្នើមៗ ជាច្រើនរូប សម្រេចបាននូវជោគជ័យ និងកសាងស្នាដៃជាច្រើន ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិ រួមចំណែកលើកស្ទួយកិត្យានុភាពជាតិទៅកាន់ពិភពលោក ជាមួយនឹងការដណ្តើបានមេដាយពីឆាកអន្តរជាតិសរុបចំនួន ៣៩៤គ្រឿង ។
ដើម្បីត្រៀមស៊ីហ្គេមប្រកបដោយជឿជាក់ ឯកឧត្តម សុខ សូកាន បានផ្ដល់អនុសាសន៍ចំនួន៣ចំណុច ៖
ទី១. ដូចប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃពិធីបើកការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលជាការរួមចំណែកបង្កើនមូលធនសង្គម និងការសម្រេចបាននូវសុខដុមនីយកម្មនៅក្នុងសង្គមជាតិ។ ទី២. សូមលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ទាំងអស់សូមបន្តពង្រឹងការហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌ ក្នុងការប្រកួត ដើម្បីជាការវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួន ក៏ដូចជាស្វែងយល់នូវចំណុចខ្វះខាតដែលយើងមាន ដើម្បីបន្តដុសខាត់សមត្ថភាពសម្រាប់ការប្រកួត នាពេលបន្តបន្ទាប់។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/IMG_0468-1024x683.jpg)
ទី៣. សូមលើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការិនី និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុលជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកក្នុងយុទ្ធនាការជាតិសម្រាប់ការប្រកួតកីឡាSEA Games និងASEAN PARA Games ឆ្នាំ២០២៣ រួមមាន៖
១- « ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត »
២- « កីឡារស់នៅក្នុងសន្តិភាព »
និងចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការ #BeyondTheGames ដែលមានមូលបទថា បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការសាទរកម្ពុជាត្រៀមនឹងរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?