ព័ត៌មានជាតិ
ក្រសួងការងារ នឹងបង្កើនការផាកពិន័យពី១ដល់៥ដងចំពោះនិយោជកណាប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ
នឹងបង្កើនការផាកពិន័យពី១ដល់៥ដងចំពោះនិយោជកណាដែលបានប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ដែលនេះជាវិធានការមួយចូលរួមទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីសម្ពោធផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៅព្រឹកថ្ងៃទិ៣០ ខែវិច្ឆិកា លោករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំសូមក្រើនរំលឹកថា ការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជាត្រូវតែធ្វើឱ្យបានត្រឹមត្រូវដោយស្របច្បាប់បើមិនដូច្នេះទេ នឹងត្រូវទទួលនូវការផាក
ពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់។ រឿងពលកម្មដោយបង្ខំការជួញដូរមនុស្សការបង្ឃាំងមនុស្សដើម្បីបម្រើឱ្យស្ថានភាពផ្សេងៗរបស់ខ្លួនជាលក្ខណៈឯកជនត្រូវតែបង្ក្រាបជាដាច់ខាត និងចាត់វិធានការតាមច្បាប់»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានបានកំពុងខិតខំដោះស្រាយបញ្ហាជួញដូរនេះ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ចំណែកក្រសួងការងារនឹងបង្កើនការផាកពិន័យ១ដល់៥ដងដល់និយោជកទាំងឡាយណាប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ ដែលពីមុនផាកតែ២ទៅ៣លានទេ ឥឡូវត្រូវគុណ៥ទៅ៦ដងដែលនេះគឺជាវិធានការមួយទប់ស្កាត់អំពើជួញដូរមនុស្ស អំពើឧក្រិដ្ឋកម្មណាមួយពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនត្រឹមតែបង្កលក្ខណៈឱ្យបងប្អូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេហើយកម្ពុជាក៏មានទទួលពលករបរទេសដែរ ហើយក្លាយជាប្រទេសទទួលពលករបរទេសជាបណ្តើរៗហើយក៏មានបញ្ហាមួយចំនួនកំពុងដោះស្រាយដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «អីចឹងយើងបញ្ជូនពលករទៅក្រៅប្រទេសក៏ឱ្យបានត្រឹមត្រូវនិងតម្លាភាពតាមច្បាប់និងការពារសិទ្ធិពលករតែពលករបរទេសចូលមកធ្វើការនៅខាងក្នុងប្រទេសរក៏ត្រូវទទួលបានការការពារសិទ្ធិនិងអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ»។ លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា កន្លងមកអនុសាសន៍របស់សហរដ្ឋអាមេរិកទាក់ទងនឹងការជួញដូរមនុស្សក៏មានលើកឡើងពីចំណុចទាក់ទិននឹងការជ្រើសរើសពលករទេសន្តប្រវេសន៍នេះដែរក៏បានលើកឡើងពីបញ្ហានេះដែរ។ដូចនេះយើងត្រូវខិតខំធ្វើការងារនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «ខ្ញុំនិយាយនេះមិនមែនមានន័យថា យើងត្រូវខិតខំធ្វើផ្គាប់ចិត្តមិត្តភក្តិណាមួយនោះទេ។ ប៉ុន្តែបើមានរឿងនេះវាជាអកុសលសម្រាប់យើង ហើយយើងទាំងអស់គ្នាគ្មាននរណាចង់ឱ្យមានបញ្ហានឹងកើតឡើងទេ ហើយក៏មិនចង់ឃើញការរំលោភបំពានឬការកេងប្រវ័ញ្ចណាមួយទៅលើបងប្អូនពលករទេសន្តប្រវេសន៍ទេ»។
គួរបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសបានចុះត្រួតពិនិត្យ
គោលដៅចំនួន ៣.០៨០ គោលដៅត្រួតពិនិត្យពលករបរទេសចំនួន ៣០.៨៣៤នាក់ ព្រមទាំងបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២.៤១៦នាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់