ព័ត៌មានជាតិ
មានទំនុកចិត្តត្រៀមប្រឡង តែសិស្សបន្តសុំជំនួយបន់ស្រន់ពីលោកតាដំបងគ្រញូង
ខណៈដែលកាលបរិច្ឆេទនៃការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស បានខិតជិតមកដល់នៅថ្ងៃទី ៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ សិស្សានុសិស្សនៅខេត្តបាត់ដំបងមួយចំនួន មានភាពជឿជាក់ក្នុងការឡើងសង្វៀនយកសញ្ញាប័ត្រឆ្នាំនេះប្រកបដោយជោគជ័យ។
នៅក្នុងពិធីទួលប័ណ្ណសរសើរចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ខែវិច្ឆកានេះនៅបរិវេណសាលាវិទ្យាល័យ.នេតយ៉ង់.សិស្សានុសិស្សដែលត្រូវប្រឡងយកសញ្ញាប័ត្រថ្នាក់ទី១២ឆ្នាំនេះ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំប្រាប់កម្ពុជាថ្មីថា ពួកគេមានក្តីសង្ឃឹមច្រើនក្នុងការប្រឡងយកសញ្ញាប័ត្រឆ្នាំនេះដោយទំនុកចិត្ត។
បើទោះបីពួកគេមានទំនុកចិត្តក្នុងការប្រឡងយកសញ្ញាប័ត្រយ៉ាងណាក៏ដោយ ក៏មានសិស្សខ្លះបានមកបន់ស្រន់លោកតាដំបងគ្រញូង ដោយអ្នកខ្លះមកសុំដោយខ្លួនឯងអ្នកខ្លះទៀតក៏មកជាមួយអាណាព្យាបាល។ ក្នុងនោះអ្នកស្រី ចាន់នី បានប្រាប់ថា ការបន់ស្រន់របស់គាត់គឺសុំសេចក្តីសុខនិងសុំឲ្យកូនគាត់ឲ្យបានប្រឡងជាប់។
ប្រធានការិយាល័យប្រឡង លោក ឆោង វីរីយ៉ា បានឲ្យដឹងថា ឆ្នាំនេះលោកសង្ឃឹមថាសិស្សប្រឡងជាប់ច្រើនជាងឆ្នាំមុន។ សម្រាប់សិស្សដែលក្រីក្រមកពីតាមបណ្តាគ្រប់ស្រុកនៃខេត្តបាត់ដំបងឆ្នាំនេះ ខាងខេត្តបានប្រគល់ឲ្យរដ្ឋបាលក្រុងជាអ្នករៀបចំទទួលទំនុកបំរុងក្នុងការស្នាក់នៅសម្រាប់រយះពេលនៃការប្រឡង។
លោកទ្រី ហាក់ រដ្ឋបាលក្រុងបានប្រាប់ថា ចំពោះសិស្សក្រីក្រមកពីបណ្តាស្រុកទាំង ១៣ រហូតដល់ថ្ងៃទី ០៤ ខែធ្នូទើបឡើងមកដើម្បីត្រៀមប្រឡង។
ឆ្នាំនេះខាងរដ្ឋបាលក្រុងបានរៀបចំ ៦ ទីតាំងសម្រាប់ការស្នាក់នៅរបស់សិស្សក្រីក្រមកពីតាមបណ្តាស្រុក ក្នុងនោះមាន÷១-សាលាបឋមសិក្សាជ្រៃកោង ២-សាលាបឋមសិក្សាហ៊ុនសែនអូរចារ ៣-សាលាបឋមសិក្សាវត្តកំផែង ៤-សាលាបឋម សិក្សាព្រែកព្រះស្ដេច ៥-សាលាបឋម សិក្សា ១៣មករា ៦-សាលាបឋមសិក្សារំចេក៣ ។
លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបងបានឲ្យដឹងដែរថា នៅឆ្នាំសិក្សា២០២២-២០២៣ នេះ ចំនួនមណ្ឌលប្រលងបានកើនឡើងបន្ថែមចំនួន ៤មណ្ឌលគឺ”១៤មណ្ឌល”ខណះកាលពីឆ្នាំកន្លងទៅមានតែ១០មណ្ឌលប៉ុណ្ណោះ។ ដោយឡែកបេក្ខជនដែលបានចុះឈ្មោះប្រលងនៅទូទាំងខេត្ត សរុបមានចំនួន ៨.៩៨៧ រូប ។
ពាក់ព័ន្ធសម័យប្រឡងឆ្នាំនេះ លោក សុខ លូ អភិបាលនៃគណអភិបាលខេត្ត ក៏បានជ្រុំជ្រែងដល់សិស្សដែលប្រឈមនិង ការខ្វះខាតមកពីតាមបណ្តាស្រុកផងដែរ ក្នុងនោះលោកបានត្រៀមក្នុងការឧបត្ថម្ភដល់សិស្សណាដែលមានជីវភាពខ្វះខាត ហើយនៅគ្រប់មណ្ឌលប្រឡងទាំង ១៤ មណ្ឌល ដោយមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើ កង់ ម៉ូតូ ពីសិស្សក្រីក្រីឡើយ ហើយ លោក ជាអ្នកចេញបង់ឲ្យជំនួសសិស្សទាំងនោះវិញ ។
លោកប្រធានមន្ទីរពេទ្យខេត្តបានឲ្យដឹងដែរថា នៅក្នុងសម័យប្រឡងឆ្នាំនេះ លោកអភិបាលខេត្តបានឲ្យត្រៀមរថយន្តជួយ សង្គ្រោះយ៉ាងហោចក៏ ៧គ្រឿងដែរ។ ក្រៅពីនេះតាមមណ្ឌលប្រឡងនិមួយៗ ក៏មានគ្រូពេទ្យចំនួន ២រូប ដើម្បីរៀបចំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនិងការទប់ស្កាត់ពីការឆ្លងនូវជម្ងឺកូវីដ១៩ នឹងសម្រាប់ជួយសង្គ្រោះដល់ សិស្សណាដែលមានសភាពទន់ខ្សោយដោយប្រការណាមួយដែលនឹងកើតឡើង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ