ព័ត៌មានជាតិ
សម្តេចតេជោ ផ្ដល់គន្លឹះ៧ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវទស្សនៈ និងគន្លឹះ៧ចំណុច ដើម្បីលើកកម្ពស់ជម្រុញវិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រៀបចំកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ដែលទើបតែប្រារព្ធពិធីបិទបញ្ចប់ជាផ្លូវការនាល្ងាចថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នាវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

ដើម្បីលើកកម្ពស់ជម្រុញវិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖
១ ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ដែលមិនទាន់មានក្រុមកីឡាចូលរួម ត្រូវបង្កើតអង្គភាពកីឡា ឬសមាគមកីឡាប្រចាំក្រសួង ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត របស់ខ្លួនដោយមានយន្ដការគ្រប់គ្រងច្បាស់លាស់ មានតម្លាភាពក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ។
២ ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់នូវការបង្កើតក្រុមកីឡាដែលមានឧត្តមភាព និងត្រូវរៀបចំការប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុង តាមពេលវេលាសមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ឲ្យកាន់តែច្រើន។
៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ត្រូវជម្រុញល្បឿននៃការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។
៤ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឲ្យបានជិតស្និត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម នៃប្រព័ន្ធតួអង្គតែមួយ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាប់ សំដៅធានាប្រសិទ្ធិភាពការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំ នៅក្នុងឆ្នាំ២០២៣។
៥ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីរួមចំណែកដល់ភាបជោគជ័យ នៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។
៦ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតីប្រជាជនម្នាក់ ជាម្ចាស់ផ្ទះម្នាក់ ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឲ្យបានល្អ និងរៀបចំតុបតែងលម្អដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋានរបស់ខ្លួន សម្ដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា ឆ្នាំ២០២៣ ខាងមុខ។
៧ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម មានអ្វីលើសពីការប្រកួតកីឡា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីបញ្ច័យជាវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់កីឡាករ-កីឡាការិនី និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថានប័នពាក់ព័ន្ធ ដែលបានសហការរៀបចំការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ឲ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ