Connect with us

កីឡា

សម្ដេច​តេជោ​ ហ៊ុន សែន​ លើក​ទឹក​ចិត្ត​ទាំង​អ្នកឈ្នះ​និង​​ចាញ់​​ឲ្យ​​ខំ​​ប្រឹង​​បន្ថែម​​ទៀត

បានផុស

នៅ

សម្ដេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ព្រះ​រាជា​នា​ចក្រ​​កម្ពុជា បានក្នុង​ពិធី​បិទ​កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ​បាន​លើកទឹកចិត្តឲ្យអ្នកទទួលបានជយលាភី ត្រូវបន្ដការខំប្រឹង ខណៈ​អ្នកចាញ់ កុំបាក់ទឹកចិត្ត គឺ​ខំ​ប្រឹង​បន្ថែម​ទៀត​ដើម្បីអភិវឌ្ឍ​សមត្ថភាពឆ្ពោះទៅរកជោគជ័យថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបានផ្ដាំផ្ញើដល់​អត្តពលិកទាំងអស់ថា ៖«ខ្ញុំសូមរំលឹកដល់ក្មួយៗកីឡាករ កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធ​ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ​ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។  ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើមបានជ័យជម្នះ​ជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ»។

កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ត្រូវបានរៀបចំឡើង ដើម្បីជាវាស់ស្ទង់ និងជាការ​សាកល្បងលើកចុងក្រោយ សម្រាប់គណៈកម្មការរៀបចំ ពិសេសហព័ន្ធកីឡាជាតិទាំងអស់ ដោយរៀបចំតាមលំណែ និងទម្រង់ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីបាញ់ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នាឆ្នាំ២០២៣៕

អត្ថបទ​៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម