Connect with us

KPT+

វិមានប្រណិតទាំង ៥ នៅ ឥណ្ឌា សុទ្ធតែជារបស់សេដ្ឋីប្រាក់លាន និងបុគ្គលល្បីៗ

បានផុស

នៅ

នៅឥណ្ឌាមិនខ្វះទេមហាសេដ្ឋី តារាបូលីវូដ អ្នកជំនួញល្បីៗ ទាំងនេះគឺជាក្រុមមនុស្សដែលមានលទ្ធភាពធ្វើជាម្ចាស់វិមានដ៏ប្រណិតបំផុតមួយចំនួនក្នុងទីក្រុងបុមបៃ។ មហាសេដ្ឋីរបស់ឥណ្ឌាទាំងអស់ បានជ្រើសរើសទីក្រុងបុមបៃជាមូលដ្ឋានរស់នៅរបស់ពួកគេ ហើយក្នុងករណីជាច្រើនបានចំណាយពេលជាច្រើនឆ្នាំ និងរាប់លានដុល្លារ ធ្វើឲ្យសែស្រឡាយគ្រួសាររបស់ពួកគេ ក្លាយជាអ្នកមានដ៏ធំបំផុត និងអស្ចារ្យបំផុតនៅក្នុងប្រទេស។

ខាង​ក្រោម​នេះ​ គឺ​ជា​វិមាន​ដ៏​ធំ​បំផុត ល្អ​បំផុត និង​ថ្លៃ​បំផុត​ទាំង ៥ របស់​ទីក្រុង Mumbai ដែល

១ Lincoln House៖ ១១៣ លានដុល្លារ ម្ចាស់ Cyrus Poonawalla

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lincoln House ធ្លាប់​ជា​អតីត​រាជវាំងរបស់ Maharaja មុនពេលក្លាយជា​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​បុមបៃ។ កាសែត Financial Times បាន​រាយការណ៍​ថា ជនជាតិអា​មេរិក​បាន​លក់​អចលនទ្រព្យ​នេះ​ទៅ​ឲ្យ​មហាសេដ្ឋី Cyrus Poonawalla កាលពី៧ឆ្នាំមុនក្នុងតម្លៃ ១១៣ លានដុល្លារ​អាមេរិក ដែលធ្វើឲ្យវា​ក្លាយ​ជា​ប្រតិបត្តិការ​អចលនទ្រព្យថ្លៃបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ឥណ្ឌា។ វិមានបីជាន់ដែលមានទំហំ ៥០,០០០ sq ft ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ក្នុង​រចនាប័ទ្ម​បែប Indian-deco ជាមួយ​នឹង​ពែង​រាងមូល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សំណាញ់​បង្អួច​យ៉ាង​ស្រស់​ស្អាត។ គ្រួសារ Poonawalla ត្រូវបានគេរាយការណ៍ថា ​គ្រោង​នឹង​ប្រើប្រាស់​វា​ជា​ផ្ទះ​ចុង​សប្ដាហ៍។

២ ផ្ទះ Jatia ៥១ លាន​ដុល្លារ ម្ចាស់ Kumar Mangalam

លោក Kumar Mangalam ប្រធាន​ក្រុមហ៊ុន Aditya Birla Group ដែលមានតម្លៃរាប់ពាន់​លាន​ដុល្លារ​បាន​ធ្វើ​ប្រតិបត្តិការអចលនទ្រព្យដ៏ថ្លៃបំផុតមួយនៅទីក្រុង Mumbai នៅពេល​ដែល​គាត់​បាន​ទិញ​ផ្ទះ Jatia ចំនួន ៥១ លានដុល្លារក្នុងឆ្នាំ២០១៥ ​នេះបើយោងតាមសារព័ត៌មាន Indian Express។ វិមានដែលប្រឈមមុខ​នឹង​សមុទ្រ លាតសន្ធឹងលើផ្ទៃដី ៣១,៥០០ ម៉ែត្រការ៉េ ហើយវាមានបីជាន់ បន្ទប់​គេង ២០ និង​បន្ទប់បាល់ជាច្រើន នេះបើយោងតាមគេហទំព័រ Housing.com។ ពិដាន​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ធ្វើ​ពីឈើធ្នង់ភូមាទាំងស្រុង ហើយអាចទទួលភ្ញៀវជាង ៥០០​នាក់ សម្រាប់​ព្រឹត្តិការណ៍​នានា។

៣ Antilia ២ ពាន់លាន​ដុល្លារ ម្ចាស់ Mukesh Ambani

ផ្ទះ Ambani ដ៏​ល្បីល្បាញ​បាន​ក្លាយ​ទៅជាកន្លែង​សម្គាល់​នៅ​ទីក្រុង​បុមបៃ មិនមែន​តែ​ដោយសារ​តែ​វា​ជា​អចលនទ្រព្យ​លំនៅឋាន​ថ្លៃ​បំផុតមួយ​នៅក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដោយសារ​តែ​លក្ខណៈ​ពិសេស OTT របស់​វា​ផងដែរ។Architectural Digest បានរាយការណ៍ថា ផ្ទះនេះត្រូវបានរចនាឡើងជុំវិញផ្កាឈូក និង​ព្រះអាទិត្យជាមួយនឹងជាន់កម្ពស់ពីរជាន់ចំនួន ២៧ ជាន់ Antilia មានបន្ទប់គ្រប់គ្រាន់សម្រាប់លក្ខណៈពិសេស គួរឲ្យ​ចាប់អារម្មណ៍ជាច្រើន រួមមានបន្ទប់អធិស្ឋាន ព្រះវិហារបរិសុទ្ធ សាលធំមួយ កន្លែង​លក់​ការ៉េម រោងកុន​ឯកជន ឧទ្ធម្ភាគចក្រ និង​យានដ្ឋាន​ដែលអាចផ្ទុករថយន្តបាន ១៦៨ គ្រឿង។

៤ Gulita ៦២ លានដុល្លារ ម្ចាស់ Isha Ambani និង Anand Piramal

នៅពេលដែល Isha Ambani បានរៀបការជាមួយប្តី​របស់នាង Anand Piramal នាងបានរើ​ចេញ​ពី​ផ្ទះគ្រួសាររបស់​នាងឈ្មោះ Antilia ទៅ​កាន់​អគារ​មួយ​ក្នុង​ចំណោម​អគារ​ដែល​ល្បី​បំផុត​នៅ​ទីក្រុង​បុមបៃ។ India Times បាន​រាយការណ៍​ថា ​ផ្ទះ​នេះ​គឺជា​អំណោយ​ពី​ឪពុកម្ដាយ​របស់ Anand គឺ Ajay និង Swati Piramal សម្រាប់​ពិធី​មង្គលការ។ យោងតាម ​​Reuters ពួកគេបាន​ទិញ​ផ្ទះ​នេះ​ក្នុង​តម្លៃ៦២លានដុល្លារ។ វិមាន​នេះ​ក៏មានទេសភាពដ៏អស្ចារ្យនៃសមុទ្រអារ៉ាប់ បន្ទប់ក្រោម​ដី​ចំនួន៣ បន្ទប់​ទទួលទាន​អាហារ​ជាច្រើន និង​អាង​ហែល​ទឹកនៅខាង​ក្រៅ។

៥ Jalsa ១៣ លានដុល្លារអាមេរិក ម្ចាស់ Amitabh Bachchan

វិមានប្រណិត Jalsa ជារបស់តារា​បូលីវូដ Amitabh Bachchan គឺជាកន្លែងទាក់ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​បុមបៃ។ មានទីតាំងនៅតំបន់ Juhu ផ្ទះនេះមានបន្ទប់គេង៥ បន្ទប់​ទទួល​ភ្ញៀវ​ជា​ច្រើន បណ្ណាល័យ និង​កន្លែង​សិក្សា។ យោងតាមទស្សនាវដ្តី Vogue India តារា​សម្តែង​រូប​នេះ​ត្រូវ​បាន​ផ្ដល់​អំណោយ​ដល់​វិមានដោយផលិតករ NC Sippy យ៉ាងច្រើនក្រាស់ក្រែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្វាមីភរិយា ៦ គូ ជាមហាសេដ្ឋីប្រាក់លានលើពិភពលោក

ចុចអាន៖រាជវង្ស កាតា គ្រងរាជសម្បត្តិដល់ទៅ ៣៣៥ ពាន់លានដុល្លារ តើទ្រង់ចំណាយលើអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទី​តាំង​ទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្ក​ផល​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៦ នាទីutes មុន

តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ

សេដ្ឋកិច្ច៨ នាទីutes មុន

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង ១៨ លានដុល្លារ សម្ពោធជាផ្លូវការនៅដើមខែមេសា

ព័ត៌មានជាតិ១១ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម