Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការច្បាប់ចំពោះទីភ្នាក់ងារជ្រើសរើសពលករណាបំពានច្បាប់

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ណា​ដែល​ធ្វើ​ខុសច្បាប់ ឬ​បំពាន​ទៅលើ​កិច្ច​ព្រមព្រៀង ឬ​កិច្ចសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ក្រមសីលធម៌ សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា និង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​វាយតម្លៃ​សាកល្បង​កាលពី​ថ្ងៃ​ទី ៣០ វិច្ឆិកា លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​ពិត​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៅ​ពេល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ​មាន​ភ្ជាប់​រួចហើយ​នូវ​កិច្ច​សន្យា​ថា នឹង​ត្រូវ​ធ្វើ​អ្វីខ្លះ ប៉ុន្តែ​ក្នុង​ពេល​ប្រតិបត្តិ ឬ​អនុវត្ត​ជាក់ស្ដែង ត្រូវ​ធ្វើការ​ប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​ទៀត​របស់​ទីភ្នាក់ងារ​នីមួយៗ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «ទៅ​ថ្ងៃ​មុខ ក្រសួង នឹង​មិន​បណ្ដោយ​ឲ្យ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ធ្វើ​អ្វី​ខុស​ច្បាប់ ឬ​បំពាន​ទៅលើ​កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា​ដែល​បាន​ចុះ​រួចហើយ​នោះ​ទេ ព្រោះថា បើ​កាល​ណា​ជ្រើសរើស​មិនបាន​ត្រឹមត្រូវ មិន​មាន​តម្លាភាព​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​នឹង​ការ​ជួញដូរ»។

លោក​រដ្ឋមន្ត្រី​បាន​ប្រៀបធៀប​ថា «វា​ប្រៀបធៀប​ដូចជា​ផ្លូវ​កំពុង​ដើរ​អីចឹង ទី១-ការ​ផ្តល់​សេវា​ដើម្បី​ជ្រើសរើស​ពលករ ហើយ​បញ្ជូន​ទៅ​ធ្វើការ​នៅ​បរទេស និង​ផ្លូវ​ទី២-ការ​ជួញដូរ។ ផ្លូវ​ទាំងពីរ​នេះ​នៅ​ក្បែរ​គ្នា​ណាស់ បើកាលណា​យើង​ផ្អៀង​បន្តិច វា​ប្រាកដ​ជា​ធ្លាក់​ផ្លូវ​ហើយ តែ​បើ​យើង​បត់​ផ្អៀង​តែ​បន្តិច យើង​ដើរ​លើ​ផ្លូវ​ត្រូវ»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​អនុវត្ត​ក្រមសីលធម៌ និង​កិច្ចព្រមព្រៀង ត្រូវ​ប្ដេជ្ញា​ចិត្ត​ដោយ​ខ្លួនឯង ក្រសួង មិន​ចង់​ធ្វើ​អធិការកិច្ច ឬមួយ​ចង់​ចាប់​កំហុស​នេះ​កំហុស​នោះ​ទេ គឺ​ចង់​ឲ្យ​បងប្អូន​ស្ម័គ្រចិត្ត​ធ្វើ​ដោយ​ខ្លួនឯង​ដោយ​តម្លាភាព​ទើប​ជា​ការ​ល្អ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា «អីចឹង​អ្វី​ដែល​យើង​ចង់បាន​គឺ​ភាពជា​ដៃគូ​មិនមែន​ត្រួតពិនិត្យ​ចាប់​បង្ខំ​ទេ គឺ​ចង់​ភាព​ដៃគូ​ដ៏​ល្អ ហើយ​ការ​គោរព​ការ​អនុវត្ត​ច្បាប់​វា​ជោគជ័យ​ទៅ​បាន​អាស្រ័យ​ដោយ​ការ​ស្ម័គ្រ​ចិត្ត និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​»។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ទី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ប្រមាណ​ជាង ៩០ ទៀត ដែល​នៅ​មិន​ទាន់​ចូលរួម​ក្នុង​ការ​វាយតម្លៃ​ប្រព័ន្ធ​វាយតម្លៃ​សាកល្បង​លើ​ការអនុវត្ត​ក្រមសីលធម៌​ជ្រើសរើស​ពលករ​នេះ​សូម​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​បង្កើន​ទំនុក​ចិត្ត។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តាមពិត​យើង​ទទួល​សេវា​មួយ​សមស្រប​នូវ​អ្វី​ដែល​ច្បាប់​អនុញ្ញាត​នោះ​ជា​ភាព​ត្រឹមត្រូវ ហើយ​វា​ជា​តម្លាភាព​របស់​ទីភ្នាក់ងារ​យើង​ផង​ដែរ។ ព្រោះថា​ទាំងអស់​គ្នា គ្មាន​នរណា​ចង់​ឲ្យ​ឃើញ​ថា មាន​បញ្ហា​នឹង​កើតឡើង​ទេ ហើយក៏​មិន​ចង់​ឃើញ​ការ​រំលោភ​បំពាន ឬ​ការ​កេងប្រវ័ញ្ច​ណាមួយ​ទៅលើ​បងប្អូន​ពលករ​ទេស​ន្ត​ប្រវេសន៍​ទេ។

លោក​បាន​រំលឹក​ថា កិច្ចព្រមព្រៀង​ពលករ​ទេស​ន្ត​ប្រវេ​សន្ត​នេះ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ឆ្នាំ ២០០២ និង ២០២៣ ដោយ​អនុវត្ត​ដំបូង​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់មកទៀត​ប្រទេស​ថៃ ដោយ​ផ្ដើម​ពី​ទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណេះ។ ប៉ុន្តែ​ឥឡូវ​បាន​កើន​ឡើង​ជាង ១០០ ហើយ ចំណោម​ទីភ្នាក់ងារ​ជាង ១០០ មាន​ទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណោះ បាន​អនុវត្ត​មិនបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ក្រសួង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ ក្រៅពីនេះ​សុទ្ធតែ​ធ្វើ​បាន​ល្អ ហើយ​សូម​លើកទឹកចិត្ត​ឲ្យ​បន្ត​ធ្វើ​ល្អជា​បន្ត​ទៀត។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ ១ លាន ៣ សែន​នាក់ ក្នុង​នោះ​នៅ​ប្រទេស​ថៃ​ច្រើន​ជាង​គេ​មាន​ប្រមាណ ១ លាន ២ សែន​នាក់ ដោយ​បាន​ផ្ញើ​ថវិកា​ត្រឡប់​មក​ស្រុក​ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម