ព័ត៌មានជាតិ
ភ្នំពេញ នឹងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុង អាស៊ាន
រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា។ តាមគម្រោងនឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។

សម្រាប់កម្មវិធី ជាគម្រោងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នឹងមានពិធីបើកផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) នឹងឡើងអានសុន្ទរកថាស្វាគមន៍ និងការអានសាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការសហគមន៍ នៃលេខាធិការដ្ឋានអាស៊ាន បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អានសុទ្ទរកថាបើកកម្មវិធីតែម្តង។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នឹងមានការបង្ហាញឯកសារវីដេអូ “អាស៊ីម៉ែតមួយ” ការបង្ហាញឯកសារវីដេអូស្តីពី វេទិកាអភិបាលក្រុងអាស៊ាន (AMF) ។ ការបង្ហាញឯកសារវីដេអូស្តី ពីការធ្វើជាម្ចាស់ផ្ទះអាស៊ានរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍ស្តីពី លទ្ធផលកិច្ចពិភាក្សាតុមូល ដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ប្រធានសមាគម EAROPH តំណាងអង្គការសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូតសុឆន្ទៈនៃអង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធានក្រុមប្រឹក្សាទីក្រុង Klang ប្រទេសម៉ាឡេស៊ី។

ពិធីបិទកិច្ចប្រជុំ និងការអនុម័តសេចក្ដីថ្លែងការណ៍របស់លោកស្រីបណ្ឌិត Bernadis Irawati Tiandrakowi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMF ប្រធាន នៃវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ថ្លែងដោយ លោក Lee Yoong Yoong នាយកនៃនាយកដ្ឋានកិច្ចការសហគម នៃលេខាធិការដ្ឋានអាស៊ាន។ កម្មវិធីនេះនឹងត្រូវបញ្ចប់ដោយកម្មវិធីដំណើរទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមនី្ទរជាតិ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ