ព័ត៌មានជាតិ
អាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
អាហារូបករណ៍ ១០០% ចំនួន ៧០ កន្លែង នឹងផ្តល់សម្រាប់សិស្សបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២២-២០២៣ នៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។
អាហារូបករណ៍ដែលផ្ដល់ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង បានបើកឱកាសដល់សិស្សនៅទូទាំងប្រទេសជាពិសេសសិស្សនិស្សិតមកពី ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការទទួលអាហារូបករណ៍តាមរយៈលក្ខខណ្ឌមួយចំនួនដូចខាងក្រោមនេះ៖
I.លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ
- ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស សិស្ស-និស្សិតមកពីខេត្ត ព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ (ទទួលបានអាទិភាព)
- សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)
- សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន (មានគំរូ)
- សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
II.លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សា
ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូល
III. ជំនាញ និងព័ត៌មានទាក់ទងនឹងគ្រឹះស្ថានឧត្ដមសិក្សា
- ប្រវត្តិសាស្ត្រ ខ្មែរ
- អក្សរសាស្ត្រខ្មែរ
- ភាសា អង់គ្លេស
- ភាសា ចិន
- ភាសា បារាំង
- បរិស្ថានវិទ្យា
- វិទ្យាសាស្ត្រ កុំព្យូទ័រ
- ភូមិវិទ្យា និងរៀបចំដែនដី
- វិទ្យាសាស្ត្រ នយោបាយ
- នីតិសាធារណៈ
- នីតិឯកជន
- ទស្សនវិជ្ជា ពុទ្ធសាសនា
- សង្គមវិទ្យា
- វិស្វកម្មសំណង់អគារ
- វិស្វកម្មអគ្គិសនី
- ស្ថាបត្យកម្ម
- វិស្វកម្មអភិវឌ្ឍ ជនបទ
- កសិកម្ម
- អភិវឌ្ឍន៍សហគមន៍
- គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច
- ការដាក់ពាក្យស្នើសុំ
- សិស្ស-និស្សិត អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានដោយ ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ដែលមានអាសយដ្ឋាន ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
- អាចដាក់តាមរយៈ Facebook Page អាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ
- មួយទៀត តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា ។
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ