Connect with us

KPT+

តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)

បានផុស

នៅ

នៅទីបំផុត ប្រលោមលោកបែបយុវវ័យប្រភេទ BL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំណងជើងថា”ថ្ងៃណាមួយ” ចេញផ្សាយជាសៀវភៅ ក្រោមការផលិតពីតម្រា។

ស្របពេលដែល​ប្រលោមលោក​មួយនេះ ទទួលបាននូវការគាំទ្រ​ជាវិជ្ជមាន នៅក្នុង​ចំណោម​យុវវ័យ​មិត្ត​អ្នកអាន ក៏ដូចជាសហគមន៍​អ្នក​ស្រឡាញ់​ភេទដូចគ្នាថា ជាខ្សែប្រលោមលោក​អប់រំជីវិត​យ៉ាង​ល្អសម្រាប់ឲ្យ​វ័យ​ជំទង់ ឲ្យរឹងមាំ​ឡើង ក៏ដូច​បំណិន​នៃ​ការ​តស៊ូ​ជាមួយ​នឹង​ឧបសគ្គ​នានា​នៅ​ក្នុង​ជីវិត។ “ថ្ងៃណាមួយ” របស់អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបាន​បោះពុម្ពផ្សាយ​ជា Special Editions ដើម្បីចូលរួមអបអរសាទរទិវាពិព័រណ៍សៀវភៅ​កម្ពុជា​លើកទី៩​ នៅបណ្ណាល័យ​ជាតិ រាជធានីភ្នំពេញ។

អ្នកនិពន្ធ ម៉ីសន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ កញ្ញា ទូច បុប្ផា នាយិកា​តម្រា​បានឲ្យ​ដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ តម្រាបាន​ផ្អាក​សកម្មភាពទាំងអស់របស់ខ្លួនក្រោយវិបត្តិកូវីដ។ ការវិល​មកវិញ​លើក​នេះ ប្រាកដណាស់​បាន​សម្រិតសម្រាំង​មាតិកា​មិនឲ្យ​អ្នកអានជាវទៅខកចិត្ត​នោះទេ។ កញ្ញាបានឲ្យដឹងដូច្នេះថា «ជាទូទៅសៀវភៅយើងតែងតែគិតលើសាច់រឿង ហើយមិនចង់ឲ្យការជាវទៅត្រូវយកទៅទុកចោលអានមិនចប់! ក្រុមការងារបានអានរឿងថ្ងៃណាមួយ ហើយយល់ថា ការបោះពុម្ពសំណៅ Hard Copy ស្នាដៃដ៏ល្អមួយនេះ ជាមោទនភាពថ្មីនៃការវិលមកវិញរបស់តម្រា!»

លោក លី សូផាត អ្នកពិនិត្យ​គុណភាពសាច់រឿង និងជា​ក្រុមការងារតម្រា​លើកឡើងថា នេះជាប្រលោមលោក​ជីវិត​ដ៏ពិសេសមួយ​ដែលយុវវ័យគួរបានអាន ហើយមាតាបិតាទាំងឡាយ​ផង។

រឿង​”ថ្ងៃណាមួយ” បានសរសេរឡើងនៅឆ្នាំ២០២១ ជាពេល​ដែលអ្នកនិពន្ធបានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអាន​ជាភេទទីបី ​និងភេទផ្សេងៗទៀត។ សាចរឿងបរិយាយពីតួអង្គ​ភក្ត្រា មានឈ្មោះហៅក្រៅថាជេមស៍ ជាក្មេងមាន​ចរិយាមារយាទល្អ មាន​មានចិត្ត​ទូលំទូលាយ ស្គាល់ខុសត្រូវ ឯបេះដូងគេ​ ស្រលាញ់បុរសដូចគ្នា។ នៅក្នុងវ័យជំទង់ ជេមស៍បានប្រឈម​នឹងស្នេហាបោកប្រាស់ ប្រឈមទៅនឹងវិបត្តិនៃការបាក់បែកក្នុងគ្រួសារ ប្រឈមនឹងការវាយប្រហារបន្ទោសបង្អាប់រើសអើង តើភក្ត្រាឬជេមស៍និងដោះស្រាយបញ្ហាទាំងអស់ដែលគេត្រូវប្រឈមមុខដោយវិធីយ៉ាងណា ?

អ្នកនិពន្ធក៏បានបញ្ចាក់ដែរថា នៅក្នុងសៀវភៅនេះមិត្តអ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញ ឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សានិងឧបសគ្គ​ផ្សេងៗច្រើនទៀត។

សួមជម្រាបថា ​អ្នកនិពន្ធ ម៉ីសនសុធារី នឹងចុះហត្ថលេខាលើសៀវភៅដំបូង ចំនួន១០០ច្បាប់ សម្រាប់​អ្នកគាំទ្រ​ដែលមកជាវផ្ទាល់នៅ​ស្តង់​តម្រា លេខ​៣៤និង៣៥ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែ​ធ្នូនេះ ទីតាំងបណ្ណាល័យជាតិរាជធានីភ្នំពេញ៕

ចុចអាន៖ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម