Connect with us

ព័ត៌មានជាតិ

មនី្ទរពេទ្យកាល់ម៉ែត បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីជំនាញវះកាត់ ចោះ ដើម្បីកាត់បន្ថយការឈឺចាប់

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ក្នុងការលើកស្ទួយ អភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវះកាត់ចោះ ទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ក្លាយជាមន្ទីរពេទ្យឈានមុខក្នុងប្រទេសនោះ មន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះបានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញវះកាត់ ចោះ ដើម្បីកាត់បន្ថយការឈឺចាប់ ធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និងការចំណាយកាន់តែសមស្របថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះដែរមានការចូលរួមជាអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមទាំងមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោក ស៊ា សំណាង ប្រធានសមាគមនិកាយ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, Dr. Raymond Priceស្ថាបនិកនិង ជានាយក នៃមជ្ឈមណ្ឌលវះកាត់សកល។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវ គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានខិតខំប្រឹងប្រែង ក្នុងការឧបត្ថម្ភគាំទ្របេសកកម្មបង្កើតសកម្មភាពសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្លាស់ប្តូរបទពិសោធន៍​ដល់គ្រូពេទ្យតាមរយៈការបញ្ជូនក្រុមសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យ យូតាស​(Utah) សហរដ្ឋអាមេរិក មកធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងរៀបចំបង្កើតជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ការបណ្តុះបណ្តាល Laparoscopy នៅមន្ទីរពេទ្យកាល់ម៉ែត។ដើម្បីផ្តោតសំខាន់លើការវះកាត់ផ្នែកពោះនៃសរីរាង្គមនុស្ស រួមមានផ្នែកវះកាត់ទូទៅ ផ្នែកវះកាត់ប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកវះកាត់រោគស្ត្រី ដែលបច្ចេកទេសនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ជាពិសេសកាត់បន្ថយរយៈពេលនៃការសម្រាកពេទ្យរបស់អ្នកជំងឺ កាត់បន្ថយការឈឺចាប់ ធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ទៀតថា មន្ទីរពេទ្យកាល់ម៉ែត បានប្រើប្រាស់ ជំនាញវះកាត់ចោះនេះ ក្នុងបច្ចេកទេសវះកាត់ជូនអ្នកជំងឺ ចាប់តាំងពីឆ្នាំ១៩៩៩ មករហូតដល់បច្ចុប្បន្ន ហើយសង្ឃឹមថា តាមរយៈ ការជួយ ពង្រឹង លើជំនាញនិងការផ្លាស់ប្តូរបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យយូតាស(Utah) នឹង បង្កើន សមត្ថភាពបន្ថែមកាន់តែល្អប្រសើរដល់វេជ្ជបណ្ឌិតឯកទេសមន្ទីរពេទ្យកាល់ម៉ែត និស្សិតDES មកពី សាកល វិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល សំដៅពង្រីកវិសាលភាពបច្ចេកទេសវះកាត់ចោះ នៅតាមមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា ដែលពិតជាមានសារៈសំខាន់យ៉ាងធំធេងក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរ ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម