ព័ត៌មានជាតិ
GMAC ៖ អាមេរិកគួរបន្តកម្មវិធីអនុគ្រោះពន្ធទូទៅដល់កម្ពុជាបន្ទាប់ពីផុតសុពលភាពដំណាច់ឆ្នាំទៅ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា ជីម៉ាក់ (GMAC) នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នេះ បានប្រកាសថា កម្ពុជាបានផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកឬហៅកាត់ថាGSP ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារការយឺតយ៉ាវ ក្នុងការអនុម័ត ច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះឡើងវិញដោយសភាអាមេរិក។
សេចក្តីជូនដំណឹងរបស់ ជីម៉ាក់ (GMAC) ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា ការយឺតយ៉ាវនេះ គឺជាបញ្ហដែលពាក់ព័ន្ធដល់ប្រទេស និងដែនដីចំនួន១១៩ ផ្សេងទៀត ដែលទទួលបានផលពីកម្មវិធីនេះ។
កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៤ ដើម្បីជួយដល់ប្រទេសក្រីក្រ ឲ្យបង្កើនទំហំប្រាក់ចំណូលក្នុងការនាំចេញទំនិញ នឹងជួយពង្រឹងវិស័យឧស្សាហកម្ម និង ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។
កម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP នៅឆ្នាំ ១៩៩៧ ដោយកម្ពុជានាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក មិនមានការបង់ពន្ធ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ការផុតសុពលភាព GSP នៅពេលនេះ នឹងមានផលប៉ះពាល់ផ្ទាល់ ទៅលើអ្នកបញ្ជាទិញ ឬអ្នកនាំចូល ដែលនឹងត្រូវតម្រូវឱ្យបង់ពន្ធ រហូតដល់កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឡើងវិញ។
ជីម៉ាក់ (GMAC) បញ្ជាក់ថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកត្រូវបានផ្តល់ឲ្យដំបូងរយៈពេល១០ឆ្នាំប៉ុន្តែកម្ពុជាបានបន្តសុពលភាព ឲ្យអនុវត្តជាបន្តបន្ទាប់ចំនួន ១៤ ដងដែលជាទូទៅកាផ្តល់ទាំងនោះមានសុពលភាពរយៈពេល២ទៅ៣ឆ្នាំ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់ថាក្នុងអំឡុងរយៈពេលនៃការផុតរលត់ចុងក្រោយនេះ ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក នឹងជាប់អត្រាបង់ពន្ធនៃប្រទេសដែលទទួលបានការអនុគ្រោះបំផុត ប៉ុន្តែការទាមទារឲ្យមានប្រព្រឹត្តកម្មអនុគ្រោះពន្ធទូទៅ គួរបន្តធ្វើឡើងពីព្រោះការអនុវត្តនាពេលកន្លងមករបស់សភាអាមេរិកដែលបានបន្តកម្មវិធីនេះ គឺមានលក្ខណៈប្រតិសកម្មចាប់ពីកាលបរិច្ឆេទផុតរលត់ពិតប្រាកដ ធ្វើដូច្នេះ អ្នកនាំចូលនឹងទទួលបានប្រាក់ពន្ធដែលបានបង់ត្រឡប់ទៅវិញ (មិនមានការប្រាក់)សម្រាប់ពន្ធដែលបានបង់ក្នុងអំឡុងរយៈពេលផុតរលត់៕
សេចក្តីជូនដំណឹងរបស់ GMAC៖
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង