សន្តិសុខសង្គម
ដុតកម្ទេចចោលកូនជ្រូកកណ្ដុរ ៨៦ ក្បាល និងសត្វក្រួចជាង ៤ តោន គ្មានប្រភពច្បាស់លាស់ ចូលមកកម្ពុជា
កូនជ្រូកចំនួន ៨៦ ក្បាល និងសត្វក្រួចទម្ងន់ជាង ៤ តោន ដែលគ្មានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចចម្រុះដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងទីតាំងការិយាល័យ ក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រោមការត្រួតពិនិត្យពីលោកព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ និងមានការចូលរួមសហប្រតិបត្តិការរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីដុតកម្ទេចសត្វជ្រូក និងសត្វក្រួច ដែលធ្វើឡើងកាលពីព្រឹកម្សិលមិញនេះ មានការចូលរួមពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញរបស់ក្រសួងស្ថាប័នជំនាញផងដែរ។

លោកបានបន្តថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសដែលគ្មានប្រភពច្បាស់លាស់នេះ ខាងនាយកដ្ឋានជាអ្នកបង្ក្រាប ចំណែកមន្ត្រីរបស់លោកគ្រាន់តែចូលរួមសហការដុតកម្ទេចចោល។

តាមប្រភពពីសមត្ថកិច្ចចម្រុះដែលបានចុះបង្ក្រាបបទល្មើសខាងលើនេះឲ្យដឹងថា កូនជ្រូកចំនួន ៦៨ ក្បាល និងសាច់សត្វក្រួចជាង ៤ តោន ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ សាន សាធុកា សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន បានធ្វើការបង្ក្រាបចាប់ឃាត់កាលពីយប់ថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ចំណុចវាលស្បូវ និងចំណុចក្តីតាកុយ ក្នុងភូមិសាស្តា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយឃាត់ការដឹកជញ្ជូនសាច់សត្វគ្មានប្រភពច្បាស់លាស់ សមត្ថកិច្ចចម្រុះ បានសហការគ្នាយកមកធ្វើការដុតកម្ទេចចោលក្នុងទីតាំងការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលមានកន្លែងសម្រាប់ដុតកម្ទេចចោលផលិតផលពីសាច់ គ្មានគុណភាព និងប្រភពច្បាស់លាស់ បើលក់ចែកចាយក្នុងទីផ្សារពិតជាប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ