Connect with us

KPT+

ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត

បានផុស

នៅ

បើទោះបីជាបណ្ដាញមានសារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយពី​ស្តេចស៊ុលតង់ Hassanal Bolkiah ច្រើនក្ដី។ ប៉ុន្តែនៅតែមានរឿងរ៉ាវជាច្រើន ដែលជាអាថ៌កំបាំង និងពុំសូវមានអ្នកណាបានដឹង ពីរាជាងអង្គនេះឡើយ។

ខាងក្រោមនេះ គឺជារឿងរ៉ាវពីប្រភពផ្សេងៗគ្នាដ៏​គួរ​ចាប់អារម្មណ៍ ៨ យ៉ាង ​អំពី​ស្តេច​ស៊ុលតង់​នៃ ​ប្រទេស​ព្រុយណេ ក្សត្រដែលល្បីល្បាញមានទ្រព្យ និងកាន់តំណែងយូរជាងគេ។

១ បានបម្រើការជាស្តេចស៊ុលតង់ ក្នុងពេលទ្រង់​មានព្រះជន្ម២១វស្សា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលណោះ​អាច​និយាយ​បាន​ថា​ ​ទ្រង់​ពិត​ជា​នៅ​ក្មេង​ណាស់​ដែល​បាន​បម្រើការ​ជា​ស្តេច​ស៊ុលតង់​ត្រឹមតែព្រះ​ជន្ម ២១ វស្សា​ប៉ុណ្ណោះ។ ទ្រង់បានក្លាយជាស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ បន្ទាប់ពីព្រះបិតាគឺស្ដេច Sultan Haji Sir Muda Omar Ali Saifuddien III បានចុះចេញពីតំណែងនៅថ្ងៃទី ០៥ ខែតុលាឆ្នាំ ១៩៦៧ ។ បន្ទាប់ពីពិធី​សម្ពោធ​នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ១៩៦៨ ទ្រង់​បានក្លាយជា​ស្តេចស៊ុលតង់ទី ២៩ នៃ​ប្រទេសព្រុយណេ​ជាផ្លូវការ ដោយមានងារថា “Yang Di-Pertuan Brunei Darussalam”។

២ ធ្លាប់​គ្រង​តំណែង​ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​លោក

យោងតាមរបាយការណ៍របស់ CNN កាល​ពីខែមីនាឆ្នាំមុន ស្ដេចអង្គនេះបាន​ជាប់​ព្រះ​កិត្តិនាម​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នកមានបំផុតទាំង៥នៅលើពិភពលោក ជាមួយ​នឹងទ្រព្យសម្បត្តិប្រមាណ ២០ ពាន់លានដុល្លារអាមេរិក​ ហើយ​ទ្រង់​ក៏​បានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក ​បន្ទាប់ពី​លោក Kim Jong Un ។ ស្ដេច Hassanal Bolkiah ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​ ដោយ​ទស្សនាវដ្ដី Forbes កាលពី​ឆ្នាំ ១៩៨០ មកម្ល៉េះះ។

៣ មានរថយន្ត៥ពាន់គ្រឿង

បើយើងងាកទៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលចិត្ត​ប្រមូល​នាឡិកា​ទំនើបៗ ខុស​ពី​ស្តេចស៊ុលតង់ ដែល​គេ​ដឹង​ថា​ចូលចិត្ត​ប្រមូល​រថយន្ត​ជា​ច្រើនប្រភេទ។ ក្សត្រ​ព្រុយណេ ត្រូវ​បាន​គេ​រាយការណ៍​ថា​​ មាន​ការប្រមូលរថយន្តយ៉ាងហោចណាស់ ៥ពាន់ ដែលស្មើនឹង៥ ពាន់លាន​ដុល្លារ​អាមេរិកឯណោះ។

៤ Jet Sultan Hassanal Bolkiah ជាប់​ឈ្មោះ​ជា​យន្តហោះ​ប្រណិត​ក្នុង​ពិភពលោក

យន្តហោះ​ឯកជន​របស់​ស្ដេច​ស៊ុលតង់ ត្រូវ​បាន​ចុះ​បញ្ជី​ជា​យន្តហោះ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ខណៈគេ​ដឹង​ថា​ តម្លៃ​យន្តហោះ​របស់​ស្ដេច ​អាច​ឡើង​ដល់​ប្រហែល ២២០ លាន​ដុល្លារ​អាមេរិក។​ មិនត្រឹមតែថ្លៃទេ យន្តហោះ​របស់ទ្រង់​ក៏ត្រូវបានគេដឹងថា មានភាព​ប្រណិតខ្លាំងណាស់។ យន្តហោះ​ដែល​ត្រូវ​បាន​រចនា​ដូច​ផ្ទះ​ប្រណិត​ ត្រូវ​បាន​តុបតែង​លម្អ​ដោយ​លម្អ​ដោយ​មាសសុទ្ធ។ ជាក់ស្ដែង យន្តហោះ​ដែល​បំពាក់​ដោយ​បន្ទប់​ទទួល​ភ្ញៀវ បន្ទប់ទឹក និងបន្ទប់គេង ក៏ត្រូវបាន​តុបតែង​លម្អ​ដោយ​គ្រឿង​តុបតែង​ផ្សេងៗ ដែលធ្វើពីថ្មគ្រីស្តាល់សុទ្ធ និងមានសុទ្ធសាធផងដែរ។

៥ មាន​វាំង​ធំ​ជាងគេ​លើ​ពិភពលោក

មិនត្រឹមតែរថយន្តទំនើប​ប៉ុណ្ណោះ​ទេ ព្រះរាជវាំង​របស់ស្តេចស៊ុលតង់​ដែលមានឈ្មោះថា វិមាន Nurul Iman ត្រូវបានគ្រងរាជ្យជា​ព្រះរាជវាំងដ៏ធំបំផុតរបស់ពិភពលោក​ ដោយសៀវភៅកំណត់ត្រា​ពិភពលោក​ហ្គីណេស។ លំនៅឋាន​របស់មេដឹកនាំព្រុយណេ ត្រូវបានគេព្យាករណ៍​ថា ចំណាយប្រាក់ប្រហែល ១.៤ ពាន់លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​សាងសង់។

៦ កាន់​តំណែង​ជា​ច្រើន

មិនត្រឹមតែកាន់តំណែងជាស្តេចស៊ុលតង់​ប៉ុណ្ណោះ​ទេ ទ្រង់ក៏​កាន់​តំណែង​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ផងដែរ។ យោងតាម​កំណត់ត្រា​បញ្ជាក់​ថា ទ្រង់​ក៏​បាន​កាន់​តំណែង​ដំណាល​គ្នា​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អគ្គមេបញ្ជាការ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ផងដែរ។​

៧​ តាមពិតរាជាអង្គនេះ មាន​ព្រះនាមវែងខ្លាំង​

ចាប់តាំងពីចូលកាន់តំណែងជាស្តេច បានកាន់តំណែងជាផ្លូវការដែលត្រូវបានចាត់ទុកថា​មានរយៈពេលយូរ ក្នុងនោះព្រះនាមពេញរបស់ព្រះអង្គក៏វែងជាងគេដែរ គឺ Kebawah Duli Yang Maha Mulia Paduka Seri Baginda Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ibni Al-Marhum Sultan Haji Omar ‘Ali Saifuddien Sa’adul Khairi Waddien, ស្ដេចស៊ុលតង់ នៃប្រទេសព្រុយណេ Darussalam។

៨ រៀប​អភិសេក​​បីដង និងមាន​បុត្រា-បុត្រីចំនួន ១២អង្គ

ស្ដេច Hassanal Bolkiah ត្រូវបានកត់ត្រាថា ទ្រង់​រៀប​អភិសេក​​បីដង មហេសីដំបូងរបស់ទ្រង់ ​គឺ​ជា​បងប្អូនជីដូនមួយ​​និងជាម្ចាស់ក្សត្រី Putri Salehaបច្ចុប្បន្ននេះ ខណៈទ្រង់ទាំងពីរមាន​បុត្រា-បុត្រី​៦អង្គ។ បន្ទាប់មក​ នៅឆ្នាំ ១៩៨២ ទ្រង់បានអភិសេកម្តង​ទៀត ​ជាមួយ​អ្នកបម្រើការលើ​យន្តហោះ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Royal Brunei គឺមហេសី Aisha Mariam។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៣ ទ្រង់បាន​សម្រេច​ចិត្ត​លែង​លះ ហើយបន្សល់​ត្រឹម​​បុត្រា-បុត្រី៤អង្គ។ពីរឆ្នាំ​ក្រោយ​មក នៅខែសីហា ឆ្នាំ ២០០៥ រាជាអង្គនេះ​ បាន​អភិសេក​ម្តង​ទៀត ​ជាមួយ​ពិធីករទូរទស្សន៍ម្នាក់​ដែល​មាន​អាយុតិចជាងទ្រង់ ៣៣ ឆ្នាំ​គឺ Azrinaz Mazhar Hakim ។ ប៉ុន្តែជាថ្មីម្តង​ទៀត ទ្រង់ក៏នៅតែ​លែងលះ​ក្នុង​ឆ្នាំ ២០១០ និងមាន​បុត្រា-បុត្រី២អង្គបន្ថែមទៀត។

ទោះយ៉ាងណា នៅតែមាន​រឿងរ៉ាវ​អាថ៌កំបាំង​ជាច្រើន​ទាក់ទង​នឹង​ស្ដេច​ស៊ុតង់ ខណៈយើងខ្ញុំសូមលើកឡើងតែ៨ចំណុចធំៗដែលពុំសូវជាមានបណ្ដាញសារព័ត៌មានណាចុះផ្សាយច្បាស់លាស់ពីរាជាអង្គនេះឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ

ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម