បច្ចេកវិទ្យា
សហរដ្ឋអាមេរិក បញ្ជាឲ្យបិទកម្មវិធីចិនចំនួន៨បន្ថែមទៀត រាប់បញ្ចូលទាំង Alipay និង WeChat Pay
យោងតាមការចេញផ្សាយតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Departmentនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទកម្មវិធីចិនចំនួន៨បន្ថែមទៀតរាប់បញ្ចូលទាំង Alipay និង WeChat Payកាលពីថ្ងៃអង្គារម្សិលមិញនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាឱ្យបិទកម្មវិធីចិនចំនួន៨រួមមាន Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office បន្ថែមទៅលើកម្មវិធី TikTok និង WeChat ដែលលោកបានបញ្ជាឱ្យបិទកាលពីខែសីហាកន្លងទៅ។
ស្រដៀងគ្នាទៅនឹងហេតុផលដែលលោកប្រធានាធិបតីបានប្រើដើម្បីទាមទារឱ្យបិទកម្មវិធី TikTok និង WeChat នោះគឺ កម្មវិធីទាំង៨នេះ អាចជាមធ្យោបាយដើម្បីចូលនិងទាញយកទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ ដែលរាប់បញ្ចូលទាំងព័ត៌មានដែលអាចសម្គាល់អត្តសញ្ញាណ និងព័ត៌មានឯកជនភាពផងដែរ។
លោកក៏បានបញ្ជាក់ទៀតថា ការទាញយកទិន្នន័យទាំងអស់នេះ អាចឱ្យរដ្ឋាភិបាលចិន មានលទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានជាច្រើនរបស់ប្រជាពលរដ្ឋអាមេរិក ហើយជាពិសេសពួកគេអាចតាមដានទីតាំងរបស់បុគ្គលិករដ្ឋាភិបាលបានថែមទៀតផង។
បទបញ្ជានេះនឹងត្រូវចាប់ផ្ដើមអនុវត្តក្នុងរយៈពេល៤៥ថ្ងៃទៀត បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមករា ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី TikTok និង WeChat មិនត្រូវបានបិទដូចដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានគ្រោងទុកនោះទេ ហើយម្ចាស់ក្រុមហ៊ុនរបស់កម្មវិធីទាំងពីរនេះ ក៏កំពុងតែធ្វើការប្ដឹងផ្ដល់គ្នាជាមួយនឹងរដ្ឋាភិបាលក្នុងប្រព័ន្ធតុលាការនៅសហរដ្ឋអាមេរិក ដើម្បីចៀសវាងពីការបិទ ឬលក់កម្មវិធីនេះទៅឱ្យក្រុមហ៊ុនទី៣នោះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ