Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្ត៣ប្រទេស រួមគ្នាដាក់ទណ្ឌកម្ម កូរ៉េខាងជើង (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់ប្រទេសនេះ បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីបចុងក្រោយបំផុត និងធំបំផុតរបស់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសុក្រទី០២ខែវិច្ឆិកានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ឈ្មោះបុគ្គលទាំងនោះដូចជា Jon Il Ho, Yu Jin និង Kim Su Gil។ អ្នកទាំងពីរ សុទ្ធតែត្រូវបានសហភាពអឺរ៉ុប កំណត់ឲ្យដាក់ទណ្ឌកម្មកាលពីខែមេសា។

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបាននិយាយថា Jon Il Ho និង Yu Jin បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោក ខណៈពេលបម្រើការជាអនុប្រធាន និងនាយកនៃនាយកដ្ឋានឧស្សាហកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

ក្រសួងបន្តថា លោក Kim Su Gil បានបម្រើការជានាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយបានត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច ទាក់ទិននឹងកម្មវិធីអាវុធប្រល័យលោក។

ស្របពេលជាមួយគ្នានោះ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន៧​នាក់​ផ្សេង​ទៀត ​ក្នុង​នោះ​មានទាំង​ជនជាតិ​សិង្ហបុរី​ម្នាក់ និង​តៃវ៉ាន់​ម្នាក់ផងដែរ និង​អង្គភាព​ចំនួន​៨។ ក្រសួង​និយាយ​ថា ទាំងអស់នេះបាន​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្មដែលដាក់ដោយ​សហរដ្ឋ​អាមេរិក​ ​ចន្លោះ​ខែ​មករាឆ្នាំ២០១៨ ដល់​ខែ​តុលាឆ្នាំ២០២២ រួចទៅហើយ។

ចំណែកក្រសួងការបរទេសជប៉ុននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានដាក់អង្គភាពចំនួនបី និងបុគ្គលម្នាក់នៅក្នុងទណ្ឌកម្មថ្មី រួមទាំងក្រុមហ៊ុន Lazarus Group ដែលត្រូវគេសង្ស័យថា បានធ្វើការវាយប្រហារតាមអ៊ីនធើណិតផងដែរ។

ការដាក់ទណ្ឌកម្មចុងក្រោយនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ICBM កាលពីថ្ងៃទី១៨ខែវិច្ឆិកា។ ក៏មានការព្រួយបារម្ភផងដែរថា ប្រទេសនេះ ប្រហែលនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ២០១៧មក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ សហរដ្ឋអាមេរិក កំពុង រៀបចំ ដាក់ ទណ្ឌកម្ម បន្ថែម លើ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា២២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១៥ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម