ព័ត៌មានជាតិ
ខ្ជិលគេងសណ្ឋាគារ ណែនាំរីសត ២២ កន្លែងនៅកំពត ត្រូវចិត្តអ្នកចូលចិត្តធម្មជាតិ
ខេត្តកំពត ជាខេត្តមួយដែលពោរពេញដោយរមណីយដ្ឋានទេសចរណ៍ ដែលអាចឱ្យទេសចរជាតិ និងអន្តរជាតិទៅសម្រាកលំហែកាយនាថ្ងៃចុងសប្ដាហ៍ស្ទើរគ្រប់ទីកន្លែង។ ទន្ទឹមទីកន្លែងជាច្រើនសំបូរបែប ខេត្តកំពតក៏នៅមានរមណីយដ្ឋានប្រភេទកែច្នៃ ២២ កន្លែង ត្រូវចិត្តអ្នកចង់កម្សាន្តបែបធម្មជាតិ។
តោះ! មកស្គាល់លម្អិតពីរមណីយដ្ឋានទេសចរណ៍កែច្នៃទាំង ២២ កន្លែងនៅខេត្តកំពត៖
១. បាលីវីឡា
បាលីវីឡា កំពត ស្ថិតនៅ ភូមិទួល សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជាប្រភេទទេសចរណ៍បែបលក្ខណៈកែច្នៃ ឬរមណីយដ្ឋានកែច្នៃ ដែលភ្ញៀវទេសចរអាចស្នាក់នៅរបៀបគ្រួសារ កន្លែងស្នាក់នៅ ទស្សនាទេសភាពព្រៃភ្នំ ហែលទឹក ឬលេងទឹក អាងហែលទឹក គយគន់ថ្ងៃលិច ថ្ងៃរះ កន្លែងគេង និងកន្លែងជាច្រើនទៀត។
២. វី រីលេក្ស រីសត
វី រីលេក្ស រីសត ឬគេច្រើនហៅថា V-Relaxing Resort មានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ វី រីលេក្ស រីសត ស្ថិតក្នុងប្រភេទទេសចរណ៍កែច្នៃ ឬរមណីយដ្ឋានកែច្នៃ ហើយនៅទីនោះមានដូចជា កន្លែងគេង, ទស្សនាទេសភាពព្រៃភ្នំ, ញាំអាហារ, ជិះ ទូក, ជិះ ទូកកា យ៉ាក, កញ្ចុះ លើទឹក, កញ្ចុះស្ទូចត្រី, សួនកុមារ ឬកន្លែងលេងទង, ទស្សនាសួនផ្កា, និងមានផ្សេងៗទៀត។
៣. ស្ពានយោល ចំការដូងម្លិច
ស្ពានយោលចំការដូងម្លិច ឬគេហៅថារីសតចំការដូងម្លិច ជារមណីយដ្ឋានកែច្នៃ មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ចម្ងាយប្រហែល ៥៧ គីឡូម៉ែត្រពីរង្វង់មូលធូរេន។ ទីនោះមានកន្លែងកម្សាន្តដូចជា ដើរឆ្លងស្ពានយោល, ជិះទូកកាយ៉ាក, ជិះក្តាររំអិល, ជិះទូក, ជិះក្បូន, ដើរលេងថ្មើរជើង, ជិះខ្សែរ៉ក, ជិះរទេះភ្លើង, ញុំអាហារ, ពិកនិច, ទស្សនាទេសភាពព្រៃភ្នំ។
៤. ជ្រោះដំបង ទំនប់ម្លេច
ជ្រោះដំបង ទំនប់ម្លេច ឬច្រើនតែងហៅថា ជ្រោះដំបង ទំនប់ម្លេច រីសត ស្ថិតនៅចម្ងាយប្រហែល 56km ពីរង្វង់មូលធូរេន នៅភូមិតាទែន ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ជ្រោះដំបង ទំនប់ម្លេច ជារមណីយដ្ឋានកែច្នៃ ហើយភ្ញៀវទេសចរណ៍ដែលទៅលេងកម្សាន្តអាចទទួលបាន ការដើរទស្សនាទេសភាពព្រៃភ្នំ, បោះជុំរុំ ឬបោះតង់, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ញាំអាហារ, ទស្សនាសួន ផ្កា, BBQ, កន្លែងគេង, កាហ្វេ, ម៉ូតូ កង់បួនជាដើម។
៥. Bohemiaz Resort and Spa
Bohemiaz Resort and Spa ឬហៅថា Bohemiaz Resort Kampot, Bohemiaz Resort ស្ថិតនៅ ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ រមណីយដ្ឋានកែច្នៃមួយកន្លែងនេះ មានកន្លែងទស្សនាជាច្រើនដូចជា បារ, ហាត់ប្រាណ ឬកាយសម្បទា, ញុំអាហារ, ស្ប៉ា ឬ ម៉ាស្សា, ហែលទឹកឬលេងទឹក, អាងហែលទឹក, បោះតង់ខ្នាត ធំ, កន្លែងគេង។
៦. រីវើទ្រី វីឡា និងរី សត
រីវើទ្រី វីឡា និងរី សត ស្ថិតនៅ ភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ទេសចរណ៍ដែលទៅលេង អាចទស្សនាទេសភាពព្រៃភ្នំ, ហែលទឹក ឬលេងទឹក, អាងហែលទឹក, ញាំអាហារ, BBQ, កន្លែងគេង និងកន្លែងជាច្រើនទៀត។
៧. ឆ្នេរឋានសួគ៌
ឆ្នេរឋានសួគ៌ ឬហៅថា អាហារដ្ឋាន ឆ្នេរឋានសួគ៌ ស្ថិតនៅ ភូមិស្នំ ប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនោះ មានកន្លែងកម្សាន្តដូចជា ហែលទឹក ឬលេងទឹក, អាងហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំ ឬបោះតង់, ជិះទាទឹក, ជិះទូក, ញាំអាហារ, ជិះទូកកាយ៉ាក, ជិះកង់លើទឹក, ទស្សនាឆ្នេរខ្សាច់, ជិះក្តាររំអិល, សួនកុមារ ឬកន្លែងលេងទង, លេងបាល់ក្នុងទឹក និងលើសនេះទៀត។
៨. ឆ្នេរម៉ាក់ ប្រាង្គ
ឆ្នេរ ម៉ាក់ប្រាង្គ ឬហៅថា ឆ្នេរម៉ាក់ប្រាង្គកំពត មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ មានទីកន្លែងដូចជា ទស្សនាទេសភាពព្រៃភ្នំ, ហែលទឹក ឬលេងទឹក, បោះជំរុំ ឬបោះតង់, គយគន់ថ្ងៃលិច, ញាំអាហារ, ដើរទស្សនាកសិដ្ឋាន, ទស្សនាឆ្នេរខ្សាច់, គយគន់ថ្ងៃរិះ, BBQ, ជិះម៉ូតូទឹក និងនៅមានកន្លែងជាច្រើនទៀត។
៩. Kampot Sunset Resort
Kampot Sunset Resort មានទីតាំងស្ថិតនៅភូមិទួល សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ Kampot Sunset Resort មានកន្លែងជាច្រើនដល់អ្នកដែលទៅលេងកម្សាន្តដូចជា ញាំអាហារ, ទស្សនាទេសភាពព្រៃភ្នំ, ស្កាយបារ, ហែលទឹក ឬលេងទឹក, អាងហែលទឹក, ដើរលេងថ្មើរជើង, គយគន់ថ្ងៃរិះ ថ្ងៃលិច, ទស្សនាសួនផ្កា និងមានជាច្រើនទៀត។
១០. Castle Bayview Resort and Spa
Castle Bayview Resort and Spa ស្ថិតនៅភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ រមណីយដ្ឋានកែច្នៃមួយនេះ មានកន្លែងស្នាក់នៅ, ភោជនីយដ្ឋាន, សណ្ឋាគារ, រីសត, ទេសភាពព្រៃភ្នំ, ហែលទឹកលេង ឬលេងទឹក, គយគន់ថ្ងៃលិច, ស្ទូចត្រី, ញាំអាហារ, ស្ប៉ា ឬម៉ាស្សា, ទស្សនាសួនផ្កា, បារ, អាងហែលទឹក, រៀបចំពិធីមង្គលការ, បន្ទប់ប្រជុំ ឬកន្លែងប្រជុំ, គយគន់ថ្ងៃរិះ, ស្ទឹម ឬសូណា, រៀបចំកន្លែងកម្សាន្ត, BBQ, កន្លែងគេង, ផ្សារម៉ាត, កាហ្វេ, ជិះម៉ូតូទឹក, និងមានកន្លែងជាច្រើនទៀត។
១១. Eden Eco Village
រមណីយដ្ឋានកែច្នៃ Eden Eco Village មានទីតាំងស្ថិតនៅ ភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ Eden Eco Village មានកន្លែងជាច្រើនដូចជា កន្លែងស្នាក់នូវ, អេកូទេសចរណ៍, កន្លែងកម្សាន្តទស្សនា, បារ, ហាត់ប្រាណ ឬកាយសម្បទា, ហាត់យ៉ូហ្គា ឬធ្វើសមាធិ, ញាំស្រាទំពាំងបាយជូ, ពិកនិច, ជិះទូកកាយ៉ាក, មើលតន្ត្រីបន្តផ្ទាល់ ឬការសំដែង, ទស្សនាទេសភាពព្រៃភ្នំ, ហែលទឹក ឬលេងទឹក, ជិះទូក មើលសត្វមេអំបៅ, គយគន់ថ្ងៃរិះ និងលិច, ព្រមទាំងកន្លែងផ្សេងៗ ជាច្រើនទៀត។
១២. Two Moons Resort
Two Moons Resort មានទីតាំងស្ថិតនៅ ភូមិ ១ ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ រមណីយដ្ឋានមួយកន្លែងនេះ មានដូចជា កន្លែងញាំអាហារ, ហែលទឹក, ឬលេងទឹក, អាងហែលទឹក, កន្លែងគេង និងច្រើមកន្លែងទៀត។
១៣. ភូមិ ហ្គេកកូ កំពត
ភូមិ ហ្គេកកូ កំពត ស្ថិតនៅ ភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ភ្ញៀវទេសចរណ៍អាចទទួលការកម្សាន្តដូចជា ការជិះកង់, ញាំអាហារ, គយគន់ថ្ងៃរិះ ថ្ងៃលិច, ហែលទឹក, ឬលេងទឹក អាងហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ព្រមទាំងកន្លែងជាច្រើនទៀត។
១៤. ស្ពានរថភ្លើង បឹងហ្គាឡូ
ស្ពានរថភ្លើង បឹងហ្គាឡូ ស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានកន្លែងសំបូរបែបជាច្រើនដូចជា ហែលទឹក, ឬលេងទឹក, បោះជំរុំ ឬបោះតង់, ញាំអាហារ, ពិកនិច, ដើរលេងថ្មើរជើង, បារ, កន្លែងគេង, ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច និងថ្ងៃរិះ, ស្ទូចត្រី, បួករួមទាំងកន្លែងផ្សេងៗ ស្អាតៗជាច្រើនទៀត។
១៥. រីសត ផ្កាឈូករ័ត្ន
រីសត ផ្កាឈូករ័ត្ន ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ រីសត ផ្កាឈូករ័ត្ន មានផ្តល់កន្លែងកម្សាន្តដូចជា ជិះ ទូក, បោះជំរុំ ឬបោះតង់, ជិះទូកកា យ៉ាក, ពិកនិច, ញុំអាហារ, គយគន់ថ្ងៃលិច, ទស្សនាទេសភាពព្រៃភ្នំ និងកន្លែងផ្សេងៗទៀត។
១៦. Lea Manguiers
Lea Manguiers មានទីតាំងស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ នៅ Lea Manguiers មានកន្លែងសំខាន់ៗដូចជា ស្ទូចត្រី, ជិះទូកកាយ៉ាក, ញាំអាហារ, ទស្សនាព្រៃកោងកាង, ហែលទឹក ឬលេងទឹក, ដើរលេងថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, កន្លែងគេង, BBQ និងមានកន្លែងជាច្រើនទៀត។
១៧. ពាមស្នេហ៍ រីសត
ពាមស្នេហ៍ រីសត ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ពាមស្នេហ៍ រីសត មានកន្លែងខុសៗគ្នាដូចជា ស្ទូចត្រី ទស្សនា ព្រៃកោងកាង ទស្សនាទេសភាពព្រៃភ្នំ ដើរទស្សនាកសិដ្ឋាន, ហែលទឹក ឬលេងទឹក, អាងហែលទឹក, កន្លែងគេង និងកន្លែងផ្សេងៗទៀត។
១៨.បឹងកាឡួ ឬស្សី
រមណីយដ្ឋានកែច្នៃ បឹងកាឡួឬស្សី មានទីតាំងនៅ ភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ភ្ញៀវទេសចរក៏អាច ជិះកង់, ស្ទូចត្រី, ឡើងភ្នំ, ជិះទូកកា យ៉ាក, ញុំអាហារ, ស្ប៉ា ឬម៉ាស្សា, ហែលទឹក ឬលេងទឹក, ដើរលេងថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, ជិះទូក, គយគន់ថ្ងៃលិច, កន្លែងគេង បួកបញ្ជូលទាំងធម្មជាតិផងដែរ។
១៩. ភូមិរំដួល បឹងហ្គាឡូ
ភូមិរំដួល បឹងហ្គាឡូ ស្ថិតនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត មានកន្លែងសម្រាប់ភ្ញៀវទស្សនាដូចជា ហែលទឹក ឬលេងទឹក, ញាំអាហារ, អាងហែលទឹក, កន្លែងគេង និងផ្សេងៗទៀត។
២០. ជ្រលង ភ្នំក្រហម
ជ្រលង ភ្នំក្រហម ស្ថិតនៅភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង ខេត្តកំពត។ ចំពោះទេសចរណ៍កែច្នៃមួយកន្លែងនេះ ទេសចរណ៍អាចរំសាយអារម្មណ៍ជាមួយការ បាញ់ព្រួញ, ជិះកង់, ជិះទូក, បោះជុំរុំ ឬបោះតង់, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ឡើងភ្នំ, ទស្សនាចម្ការម្រេច, ញាំអាហារ, គយគន់ថ្ងៃលិច, ដើរលេងថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, ហាត់យ៉ូហ្គា ឬធ្វើសមាធិ, ទស្សនាកសិដ្ឋានចិញ្ចឹមសត្វ, ជិះត្រាក់ទ័រសណ្ដោង ឬរ៉ឺម៉ក, កន្លែងគេង, BBQ និងផ្សេងៗទៀត។
២១. ចំប៉ា ឡជ
ចំប៉ា ឡជ មានទីតាំងស្ថិតនៅ ភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ចំប៉ា ឡជ មានកន្លែងសំបូរកម្សាន្តសំបូរបែបដូចជា ជិះទូក, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ជិះទូកកា យ៉ាក, ញាំអាហារ, គយគន់ថ្ងៃលិច, ហែលទឹក ឬលេងទឹក, ដើរលេងថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, បារ, គយគន់ថ្ងៃរះ, កន្លែងគេង និងកន្លែងផ្សេងៗទៀត។
២២. ស្លឹកចាក បឹងហ្គាឡូ
ស្លឹកចាក បឹងហ្គាឡូ មានទីតាំងស្ថិតនៅ ភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលនៅទីនេះទេសចរណ៍ជាតិ អន្តរជាតិដែលទៅកម្សាន្ត នឹងអាច ជិះទូក, ជិះទូកកា យ៉ាក, ញាំអាហារ, កន្លែងគេង, ទស្សនាទេសភាពព្រៃភ្នំ, ទស្សនាព្រៃកោងកាង ថែមទាំងកន្លែងផ្សេងៗទៀត៕
ដោយ៖ ថារី
ប្រភព៖ https://www.guidetrip.pro/
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល