KPT+
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
ក្នុងពេលដែលថ្ងៃប្រលងបាក់ឌុបនឹងមកដល់នៅថ្ងៃទី ៦ ខែវិច្ឆិកា ស្អែកនេះ សិស្សគ្រប់គ្នានឹងប្រុងប្រៀបមានស្មារតីរឹងមាំ ដើម្បីឲ្យរាងកាយត្រូវតែមានសុខភាពល្អ ពុំមានជំងឺដំកាត់ណាមួយមកវាយលុកឡើយក្នុងថ្ងៃដ៏សំខាន់។
ទោះយ៉ាងណាក៏ដោយ មុនពេលប្រលងនៅតែមានសិស្សមួយចំនួនធំ ហាក់មិនចាប់អារម្មណ៍និងមិនបានត្រៀមគ្រប់ចំណុចដើម្បីបង្ការកុំឲ្យមានបញ្ហាក្នុងពេលប្រលងឡើយ។ ជាពិសេសនោះគឺបញ្ហាចំណីអាហារនេះតែម្ដង! ដូច្នេះដើម្បីឲ្យថ្ងៃប្រលងកាន់តែរលូនទៅមុខមិនមានបញ្ហា សិស្សានុសិស្សគ្រប់គ្នាគប្បីចៀសនូវអាហារ ៤ មុខនេះដាច់ខាត៖
១ កុំទទួលទានគ្រឿងម្ជូរ
គ្រឿងម្ជូរ មានស្វាយជ្រក់ ម្កាក់ អំពិល ឬផ្សេងៗទៀត បើអាចចៀសបាន គួរកុំបរិភោគក្នុងកំឡុងពេលនេះ ព្រោះវានាំឲ្យអាចចុកពោះទៅជារាករូសពិបាកក្នុងការផ្ចង់អារម្មណ៍សរសេរ។ បើធ្ងន់ធ្ងរអាចឈានដល់ចូលមន្ទីរពេទ្យ រំខានដល់ការប្រលងដ៏សំខាន់មួយនេះថែមទៀត។
២ ចំណីផ្អាប់
ចំពោះចំណីអាហារផ្អាប់ សិស្ស-ប្រុសស្រីទាំងអស់ក៏កុំបរិភោគក្នុងអំឡុងពេលនេះដែរ។ ចំណីអាហារទាំងនោះ ក៏អាចនាំឲ្យរាករូស ចុកពោះ ឬក្អួតចង្អោរមិនខុសពីគ្រឿងម្ជូរផងដែរ។
៣ អាហារមានសារជាតិប៉ូវកម្លាំងច្រើន
ក្នុងពេលជិតប្រលង សិស្សគ្រប់គ្នាប្រាកដជាចង់បន្ថែមកម្លាំងឲ្យមាំទាំ ដើម្បីត្រៀមប្រយុទ្ធមិនខាន។ ប៉ុន្តែសិស្សក៏ពុំគួរទទួលទានអាហារដែលមានសារជាតិប៉ូវកម្លាំងច្រើនពេកដូចជា៖ គ្រឿងសមុទ្រ ឬអាហារមានជាតិសាច់ច្រើន។ ជាពិសេសអាហារឆៅៗដែលយើងឧស្សាហ៍ទទួលទានរាល់ដង។ ត្បិតថាអាហារទាំងនោះប៉ូវសុខភាពមានកម្លាំងគ្រប់គ្រាន់ តែយ៉ាងណាក៏កុំហូបច្រើន ព្រោះវាអាចធ្វើឲ្យរាងកាយខ្សោះវិញទេ។
៤ អាហារហឹរ
ការទទួលទានអាហារហឹរ នឹងមានផលប៉ះពាល់ខ្លាំងមិនខុសពីគ្រឿងម្ចូរនោះទេ។ អាហារហឹរអាចជាមូលហេតុនៃការពិបាករំលាយអាហារ ហើយក៏បណ្ដាលឲ្យមានរោគសញ្ញាដូចជា ចង្អោរ ក្អួត និងរាក អ្នកគួរតែចៀសវាងនូវអាហារមួយចំនួន ដែលមានលទ្ធភាពអាចភ្ញោចប្រព័ន្ធរំលាយអាហារ ក្នុងនោះអាហារមានរសជាតិហឹរ។
បន្ថែមពីនេះ សិស្សានុសិស្សគ្រប់គ្នាក៏ត្រូវគេងឲ្យបានគ្រប់គ្រាន់ ផ្អាករាល់សកម្មភាពធ្ងន់ៗនាំឲ្យរាងកាយបាក់កម្លាំង ហើយកុំភ្លេចរំលឹកមេរៀន និងត្រៀមសម្ភារៈសិក្សាឲ្យគ្រប់គ្រាន់តាមខ្លួន ចៀសវាងខាតពេលអាសាបង់ធំ។
លើសពីនេះអ្វីដែលសំខាន់បំផុត កាលពីពេលថ្មីៗ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោកស្រី ឃួន វិច្ឆិកា បានជំរុញឲ្យបេក្ខជនប្រឡងត្រូវទៅមើលឈ្មោះបន្ទប់ និងលេខតុឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងកើតមានបញ្ហានានាមុនថ្ងៃប្រឡងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦វិច្ឆិកាស្អែកនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនាំពាក្យអប់រំ ជំរុញឱ្យបេក្ខជនទៅមើលឈ្មោះ និងបន្ទប់ប្រឡងលើកទី២ឱ្យបានគ្រប់ៗគ្នា ចៀសវាងមានបញ្ហានានា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា