Connect with us

ព័ត៌មានជាតិ

ទុន​​ជិត ៤ ពាន់លានដុល្លារ ទទួល​ការ​វិនិយោគ ក្នុង​រយៈពេល ១១ ខែ​ឆ្នាំ ២០២២

បានផុស

នៅ

ក្នុងរយៈពេល១១ខែ ចាប់ពីខែមករារហូតដល់ខែវិច្ឆិកាឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៥២ គម្រោង ជាមួយ​ទុនជាង ៣៨៧៩ លាន​ដុល្លារអាមេរិកដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១៣៣៣២០កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្នុងចំណោមគម្រោងវិនិយោគ ១៥២ ក្នុងនោះនៅខែមករាបានអនុម័តច្រើនជាងគេរហូតដល់ទៅចំនួន ២៤ ក្រុមហ៊ុនដែលមានទុនវិនិយោគជាង ២២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារ​ជូនប្រជាពលរដ្ឋចំនួន ១៩៩០៥ កន្លែង។

បើតាម CDC ក្នុងចំណោមក្រុមហ៊ុនចំនួន ១៥២ គម្រោងមានគម្រោងបោះទុនវិនិយោគធំៗចំនួន ៦ រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់នៅភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើត​រោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មាន​ទុនវិនិយោគចំនួន ១ ៣០០ លានដុល្លារអាមេរិក។

គម្រោងបង្កើតសណ្ឋាគារលំដាប់ផ្តាយ ៥ ចំនួនពីរទីតាំង និងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងមណ្ឌលកម្សាន្តក្នុងក្រុងព្រះសីហនុដែលមាន១៥៣៩បន្ទប់មានតម្លៃវិនិយោគចំនួន ៣៣២,៤លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម