សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ និងប្លន់ប្រដាប់អាវុធ
កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីកាច់កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ៣ខណ្ឌ៖ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងខណ្ឌពោសែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។
ជាលទ្ធផលបណ្តោះអាសន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ស្រីម្នាក់ និងបានដកហូតម៉ូតូជាច្រើនគ្រឿង និងរថយន្ត Prius មួយគ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។
មន្ត្រីសមត្ថកិច្ចជំនាញដែលចុះប្រតិបត្តិការណ៍ខាងលេីនេះបានបង្ហេីបប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះគឺជាក្រុមជំនាញ និងសកម្មបំផុតក្នុងការធ្វើសកម្មភាព លួចឆក់ប្លន់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ក្រុមជនសង្ស័យខាងលើ ត្រូវបានបញ្ចូនខ្លួនបន្តទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរនាំបន្តនីតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា