Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសកំពូលចំនួន ១០ ដែលបន្តផ្ដល់អាវុធឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសកំពូលចំនួន ១០ បានបន្តផ្ដល់សព្វាវុធ ក៏ដូចជាឧបករណ៍យោធាដល់អ៊ុយក្រែន ស្របពេលដែលសង្គ្រាមជាមួយរុស្ស៊ីបានអូសបន្លាយពេលជាង ៩ ខែមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកជាប្រទេលំដាប់កំពូលដែលផ្ដល់អាវុធឲ្យអ៊ុយក្រែន ដោយគិតត្រឹមឆ្នាំនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំណាយប្រាក់សរុបអស់ចំនួន ៦៨ ពាន់លានដុល្លារហើយ ខណៈកាលពីពេលថ្មីៗនេះ សេតវិមានក៏បានស្នើដល់សភា ឲ្យយល់ព្រមផ្ដល់ប្រាក់ ៣៧ ពាន់លានដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ។

ចំណែកប្រទេសលំដាប់ទី ២ គឺចក្រភពអង់គ្លេស និងតាមពីក្រោយដោយប្រទេសប៉ូឡូញសម្រាប់ការផ្ដល់សព្វាវុធ និងសម្ភាៈពាក់ព័ន្ធផ្សេងៗដល់ប្រទេសរបស់លោកប្រធានាធិបតី Volodymyr Zelensky ។

ដោយឡែកប្រទេសជាបន្តបន្ទាប់ដែលបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែននោះមានដូចជា កាណាដា, អាល្លឺម៉ង់, សាធារណរដ្ឋឆែក, ឡាតវី, អេស្តូនី, ស្លូវ៉ាគី និងលីទុយអានី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។

បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី និង​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម