Connect with us

កីឡា

ហូឡង់ ដឹកដៃ អាហ្សង់ទីន ឡើងទៅប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិមច្ចុរាជទឹកក្រូច ហូឡង់ បានដឹកដៃ អាហ្សង់ទីន ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីរកបានជ័យជម្នះដូចគ្នាក្នុងវគ្គ ១៦ ចុងក្រោយកាលពីយប់ថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហូឡង់ បានយកឈ្នះលើសហរដ្ឋអាមេរិក ក្នុងលទ្ធផល ៣-១ ដែលរកគ្រាប់បាល់ដោយខ្សែប្រយុទ្ធ Memphis Depay នៅនាទី ១០, Daley Blind នៅនាទី ៤៥+១ និងគ្រាប់បាល់ទី ៣ ដោយកីឡាករ Denzel Dumfries ខណៈអាមេរិកមួយគ្រាប់របស់អាមេរិករកបានដោយកីឡាករ Haji Wright នៅនាទីទី ៧៦ ។

ចំណែកអាហ្សង់ទីនបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្រុមកង់ហ្គូរូអូស្ត្រាលី ដោយលទ្ធផលប្រផិតប្រផោយ ២-១ ។ ២ គ្រាប់របស់អាហ្សង់ទីនរកបានដោយខ្សែប្រយុទ្ធ Lionel Messi នៅនាទីទី ៣៥ និងកីឡាករ Julian Alvarez នៅនាទីទី ៥៧ ខណៈ ១ គ្រាប់បាល់របស់អូស្ត្រាលីគឺជាបាល់ផ្លាតចូលទីដោយខ្លួនឯងរបស់ខ្សែបម្រើអាហ្សង់ទីន Jeremias Fernandez នៅនាទីទី ៧៧ ។

គួរបញ្ជាក់ថា ហូឡង់ និងអាហ្សង់ទីនក៏នឹងត្រូវប៉ះផងដែរក្នុងវគ្គ ៨ ក្រុមចុងក្រោយ ខណៈការប្រកួតនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ៕

ដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ស៊ុតចូល ១ គ្រាប់យប់មិញ Messi វ៉ាគ្រាប់បាល់ Cristiano Ronaldo នៅ World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម