Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំឱ្យពង្រឹងការផ្តល់សេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលឯកជន

បានផុស

នៅ

គេហទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែ ស្ដីពី ការពង្រឹងការផ្តល់សេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលឯកជន ដើម្បីឱ្យអ្នកធ្វើអាជីវកម្ម ផ្តល់សេវាសុខាភិបាល យកចិត្តទុកដាក់គ្រប់គ្រង និងអនុវត្តអាជីវកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីណែនាំនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់ មានដូចជា បន្ទប់ពិគ្រោះថែទាំជំងឺ មន្ទីរព្យាបាលជំងឺ ជាពិសេស មន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី។ល។ ចាំបាច់ត្រូវខិតខំគ្រប់គ្រងដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល ត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬ មានការរធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួនឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយបន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ នឹងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែងនៅក្នុងច្បាប់ទាំងនោះ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីស្ត្រីអ្នកជំងឺឈ្មោះបានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់។ ក្រោយមកស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។ តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម