Connect with us

កីឡា

មកដឹងប្រាក់ចំណូល និង​ទ្រព្យសម្បត្តិរបស់កីឡាករ Son Heung-min

បានផុស

នៅ

នៅប្រទេសកូរ៉េខាងត្បូង Son Heung-min ត្រូវបានគេចាត់ទុកថាជានិមិត្តរូបមួយនៃកីឡា ក៏ដូចជាក្នុង​នាមជាកីឡាករ​អាស៊ី​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League របស់​អង់គ្លេស ហើយច្បាស់ណាស់លោកពិត​ជា​ទទួល​បាន​ប្រាក់​កម្រៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទៅតាម Sportlite បានបញ្ជាក់ថា Son Heung-min នឹងបន្តលេងឲ្យក្លឹប Tottenham Hotspur យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២៥ ។ ជាមួយអាជីពជាកីឡាករបាល់ទាត់កំពូលរបស់លោក, ខ្សែប្រយុទ្ធរបស់កូរ៉េរូបនេះត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិប្រហែល ៣១.៥៦ លានដុល្លារអាមេរិក ដែលប្រាក់ចំណូលភាគច្រើនបានមកពីកិច្ចសន្យាបាល់ទាត់ និងកិច្ចសន្យាឧបត្ថម្ភផ្សេងៗ ។

នៅឆ្នាំ ២០២១ ខាងក្លឹប Spurs បានបន្តកុងត្រាឲ្យខ្សែប្រយុទ្ធសញ្ជាតិកូរ៉េរូបនេះរយៈពេល ៤ ឆ្នាំទៀត រីឯប្រាក់ចំណូលរបស់ Son Heung-min បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៧២,៨០៤ ដុល្លារក្នុងមួយសប្តាហ៍ ឬ ៨,៩៨៥,៧៧៤ ដុល្លារក្នុងមួយឆ្នាំ ។ ជាមួយនឹងប្រាក់ចំណូលរាប់រយពាន់ផោនក្នុងមួយសប្តាហ៍, Son Heung-min ក៏ជាម្ចាស់រថយន្តទំនើបជាច្រើន ដែលនៅក្នុងនោះលោកក៏បានទិញរថយន្តទំនើបៗដូចជា Bentley Continental GT, Range Rover, Audi R8, Ferrari, BMW ដែលសុទ្ធសឹងតែមានតម្លៃថ្លៃ ។

បន្ថែមពីលើនេះប្រាក់ចំណូលរបស់ Son Heung-min ក៏បានមកពីការផ្សាយពាណិជ្ជកម្មម៉ាកយីហោ ដែលលោក​បាន​សហការ​ជាមួយ​ម៉ាក​ម៉ូដ​លំដាប់​ខ្ពស់​ជា​ច្រើន​ដូច​ជា Adidas, Louis Vuitton, Calvin Klein, Prada និង​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្នុងនាមជាតារាម៉ូដែលផងដែរ ៕

ប្រែសម្រូល ៖ នាងតូច

ចុចអាន ៖ លេចឮខ្សែប្រយុទ្ធលេខ ៩ Cho Gue-sung មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម