Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្របាក់ឌុបនៅព្រឹកនេះ

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ជាមួយវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៥ ខែធ្នូ ឆ្នាំ២០២២នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨.១៣៤នាក់ ស្រី​៦៩.៧៧១​នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់។ ចំនួនបេក្ខជនចុះឈ្មោះប្រឡងនៅឆ្នាំនេះបើធៀបទៅនឹងការប្រឡងឆ្នាំ២០២១កន្លងទៅឃើញថា មានការកើនឡើង ខណៈឆ្នាំ​មុនមានបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧ នាក់ស្រី៥៧១២៣នាក់ចែកជា ២០៤មណ្ឌលត្រូវជា ៤៦១៥ បន្ទប់ ។

លោកបានបន្តថា សម្រាប់ការប្រឡងឆ្នាំនេះក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ៥លានដុល្លារអាមេរិកសម្រាប់រៀបចំដំណើរការប្រឡងក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន៤ដំណាក់កាលគឺការតាក់តែងប្រធានវិញ្ញាសាពេលសំណេរ ពេលកំណែនិងបូកស្រង់ដោយកុំព្យូទ័រ។

ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌និងអាចទទួលយកបានទាំងអស់គ្នាក្រសួងមានគណៈមេប្រយោគនិងគណៈកម្មការផ្សេងៗចំនួន២៧៧៥៣នាក់ក្នុងនោះមានគណៈកម្មការមេប្រយោគជាង១ម៉ឺននាក់ គណៈកម្មការកំណែជិត១ម៉ឺននាក់ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន២៧០០នាក់និងមន្ត្រីសង្កេតការណ៍ស្ម័គ្រចិត្តនិងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង៣ពាន់នាក់ផងដែរ។

ដោយឡែកនៅមណ្ឌលប្រឡងរាជធានីភ្នំពេញដែលមាន៣០មណ្ឌលក្រសួងមានដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រ​មាណ​​ជាង៧០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងជួយសម្រួលក្នុងដំណើរការប្រឡង និងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន៦០នាក់និងរថយន្តសង្គ្រោះចំនួន១៤គ្រឿងប្រចាំការនៅតាមមណ្ឌលប្រឡងធំៗដើម្បីត្រៀមជួយសង្គ្រោះដល់​បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗនៅក្នុងកំឡុងពេលប្រឡងដោយក្នុង១មណ្ឌលដាក់គ្រូពេទ្យចំនួន២នាក់។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបថ្ងៃទី០៥និងទី០៦ ធ្នូនេះក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ធ្នូសម្រាប់នៅមណ្ឌលនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូប្រកាសនៅមណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២០ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម