Connect with us

សេដ្ឋកិច្ច

ហេតុផល ធ្វើឲ្យតម្លៃប្រេង កើនឡើងសាជាថ្មី (មានវីដេអូ)

បានផុស

នៅ

តម្លៃប្រេងបានកើនឡើងសាជាថ្មី បន្ទាប់ពីបណ្តាប្រទេស OPEC+ បានបញ្ជាក់ឡើងវិញនូវគោលដៅទិន្នផលប្រេងរបស់ពួកគេ មុនការហាមឃាត់របស់សហភាពអឺរ៉ុប និងការកំណត់តម្លៃលើប្រេងឆៅរបស់រុស្ស៊ី ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ ក្នុងសញ្ញាវិជ្ជមានសម្រាប់តម្រូវការប្រេងឥន្ធនៈ, ទីក្រុងជាច្រើនរបស់ប្រទេសចិនបានបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ កាលពីចុងក្រោយកន្លងទៅ។

ប្រេងឆៅម៉ាក Brent បានកើនឡើង៣៩សេន ឬ ០,៥ភាគរយដល់ ៨៥.៩៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅម៉ាក WTI បានកើនឡើង៣៧សេន ឬ០,៥ភាគរយ ដល់៨០.៣៥ដុល្លារក្នុងមួយបារ៉ែល។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ហៅកាត់ថា OPEC+ បានយល់ព្រមកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូ ដើម្បីប្រកាន់ខ្ជាប់នូវផែនការខែតុលារបស់ពួកគេ ក្នុងការកាត់បន្ថយទិន្នផលចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាដល់ឆ្នាំ២០២៣។

អ្នកវិភាគនិយាយថា ការសម្រេចចិត្តរបស់ OPEC+ ត្រូវបានគេរំពឹងទុក ខណៈអ្នកផលិតធំៗ កំពុងរង់ចាំមើលអំពីផលប៉ះពាល់នៃបម្រាមនាំចូលរបស់សហភាពអឺរ៉ុប និង ការកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរបស់រុស្ស៊ី ដោយក្រុមប្រទេស G7៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តម្លៃប្រេងសកលនឹង ហក់ឡើង ចាប់ពីខែក្រោយទៅ បន្ទាប់ពីសេចក្តីសម្រេចរបស់ OPEC+ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម