ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការប្រឌិតព័ត៌មានទាក់ទងនឹងតម្លាភាព នៃការប្រឡងបាក់ឌុបជាទង្វើដ៏អសីលធម៌បំផុត
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រឌិត និងភូតកុហកព័ត៌មានទាក់ទងនឹងតម្លាភាពនៃការប្រឡងបាក់ឌុប ជាទង្វើដ៏អសីលធម៌បំផុត និងដែលគួរឲ្យស្អប់ខ្ពើម។ ការលើកឡើងនេះ បន្ទាប់ពីមានបុគ្គលទុច្ចរិត និងក្រុមជនអគតិមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២នេះថា ការប្រឌិត និងភូតកុហកព័ត៌មានទាក់ទងនឹងតម្លាភាពនៃការប្រឡងបាក់ឌុប គឺនេះជាទង្វើដ៏អសីលធម៌បំផុត និងគ្មានការទទួលខុសត្រូវទាល់តែសោះ។ សម្តីបែបនេះ ជាការប្រមាថដល់កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់សិស្សានុសិស្សដែលជាបេក្ខជនគ្រប់រូប។

លើសពីនេះ សម្តីបែបនេះជាការមើលស្រាល ដល់ការបម្រើតួនាទីប្រកបដោយវិជ្ជាជីវៈ នៃបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអ្នកស្មគ្រចិត្តសង្កេតការណ៍ ដែលកំពុងចូលរួមក្នុងដំណើរការប្រឡងបាក់ឌុបនេះ។
លោកបណ្ឌិត សាន វឌ្ឍនា បានលើកឡើងដែរថា សសយក ជារណសិរ្សយុវជនបើកទូលាយ សម្រាប់ការចូលរួមក្នុងការងារដោយស្ម័គ្រចិត្ត ក្នុងបុព្វហេតុជាតិនិងមាតុភូមិ និងការងារមនុស្សធម៌។ សសយក គឺសម្រាប់យុវជនគ្រប់រូប ដែលដាក់តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ តម្កល់មនសិការការងារជាចម្បង និងតម្កល់សីលធម៌សង្គមជាតម្រាយផ្លូវ។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា «សូមប្អូនៗបេក្ខជនទាំងអស់មេត្តាចងចាំថា “អ្នកចេះគឺជាប់” ហើយការប្រឡងបាក់ឌុប នឹងដំណើរការទៅប្រកបដោយយុត្តិធម៌ តម្លាភាព ស្របតាមគោលការណ៍ច្បាប់ ហើយដែលលទ្ធផលអាចទទួលយកបាន»៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ