Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់កាំភ្លើងធំជាង ១០០គ្រាប់ ទៀតហើយ

បានផុស

នៅ

យោធាកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល១៣០ គ្រាប់ ចូលទៅក្នុងសមុទ្រ ជិតឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួននៅថ្ងៃចន្ទទី០៥ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់នេះ គឺជាសមយុទ្ធយោធាចុងក្រោយបង្អស់ នៅជិតព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ។

គ្រាប់ផ្លោងមួយចំនួន បានធ្លាក់នៅតំបន់ទ្រនាប់ក្បែរព្រំដែនសមុទ្រ នៅក្នុងអ្វីដែលទីក្រុងសេអ៊ូលនិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹង។

ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង បានចេញការព្រមានជាច្រើនទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានរាយការណ៍ភ្លាមៗអំពីការបាញ់កាំភ្លើងធំនេះទេ ប៉ុន្តែខ្លួនបាននិងកំពុងអនុវត្តសកម្មភាពយោធាកាន់តែខ្លាំងឡើងៗ រួមទាំងការបាញ់មីស៊ីល និងសមយុទ្ធដោយយន្តហោះចម្បាំង និងអង្គភាពកាំភ្លើងធំផងដែរ៕

ប្រែសម្រួល​៖ Vann Vann

ប្រភព៖ Alarabiya

ចុចអាន៖ ទីក្រុង សេអ៊ូល ព្រមាន ឆ្លើយ តប ខ្លាំងៗ ទៅ កូរ៉េ ខាង ជើង និងជំរុញឲ្យចិន ធ្វើសកម្មភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម