KPT+
រថយន្តដ៏កម្រ និងថ្លៃបំផុត ៥ គ្រឿង របស់ព្រះអង្គម្ចាស់ កាតា ទ្រង់សព្វព្រះរាជហឫទ័យខ្លាំងក្លា
ព្រះអង្គម្ចាស់ Khalifa bin Hamad bin Khalifa Al Thani ត្រូវបានគេស្គាល់ព្រះកិត្តិនាមទ្រង់ថាជា KHK ខណៈរាជាអង្គនេះ តែងតែបង្ហាញប្រភេទរថយន្តទំនើបៗនិងកម្របំផុត ដូចជា Porsches, Ferraris, Lamborghinis និង Bugattis នៅលើបណ្ដាញសង្គម Instagram។
ដូច្នេះមិនចម្លែកទេ ដែលរាជវង្សមានបំផុតមានការប្រមូលរថយន្តដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនក្នុងពិភពលោក។ ប្រទេសសម្បូរប្រេងនៅមជ្ឈិមបូព៌ា ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានសេចក្ដីស្រឡាញ់ចំពោះរថយន្តដ៏កម្រខ្លាំងក្លាផងដែរ។ ខាងក្រោមនេះគឺជារថយន្តដ៏កម្រ និងថ្លៃបំផុតរបស់ទ្រង់៖
១ Lamborghini Centenario ១.៩ លានដុល្លារ
យោងតាមវីដេអូ YouTube ដែលបង្ហោះដោយ F1 YMS កាលពីឆ្នាំ ២០១៧ ទ្រង់បានជិះរថយន្ត Lamborghini Centenario តាមដងផ្លូវ ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ១.៩លានដុល្លារអាមេរិក នេះបើយោងតាម Yahoo។
២ Bugatti Divo ៦ លានដុល្លារអាមេរិក
Divo បានដឹកចេញពីរដ្ឋធានីរបស់ចក្រភពអង់គ្លេសទាំងយប់ ខណៈវាបានតុបតែងដោយផ្នែកខាងក្រៅពណ៌ប្រផេះងងឹត រួមជាមួយនឹងឆ្នូតក្រហម ខៀវ និងស ដែលធ្វើត្រាប់តាមពណ៌ទង់ជាតិបារាំង។ Bugatti Divo គឺជាផលិតកម្មមានកំណត់ ដែលផ្តោតលើខ្សែសង្វាក់នៃការផលិត ដែលត្រូវបានកំណត់ត្រឹមតែ ៤០ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃ ៦ លានដុល្លារអាមេរិក។
៣ Lamborghini Sian ៣.៥លានដុល្លារ
Lamborghini Sian របស់រាជាអង្គនេះ គឺជាម៉ាញេទិកយកចិត្តទុកដាក់មួយ ដោយសារវាលាបថ្ពណ៌ស្វាយដ៏គួរឲ្យភ្ញាក់ផ្អើល។ Lamborghini Sian បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Frankfurt Auto Show ឆ្នាំ ២០១៩ ជារថយន្តទំនើបកូនកាត់ផលិតដំបូងបង្អស់របស់ក្រុមហ៊ុនផលិតអ៊ីតាលី។ Lamborghini ផលិតតែ ៦៣ coupe និង ១៩ roadster versions of the Sian ដែលធ្វើឲ្យវាកម្រខ្លាំង នេះបើតាមការរាយការណ៍របស់ Lambo Cars។
៤ Ferrari Monza SP2 ១.៨៥ លានដុល្លារ
យោងតាមក្រុមហ៊ុន Carscoops រថយន្ត Ferrari Monza SP2 របស់ស្ដេចអង្គនេះ មានពីរពណ៌ មួយប្រផេះនិងមួយទៀតពណ៌លឿង ជារថយន្តទំនើបដែលផលិតមានកម្រិតបំផុត។ បានបង្ហាញនៅក្នុងឆ្នាំ ២០១៨ Monza SP2 រួមជាមួយនឹង SP1 បានសម្គាល់ការចាប់ផ្តើមនៃស៊េរី “Icona” ថ្មី ដែលជាកម្មវិធីដែលមានបំណងបង្កើតរថយន្តពិសេស ដែលបំផុសគំនិតដោយម៉ូដែល Ferrari បុរាណ។ SP2 ដែលមានកៅអីពីរត្រូវបានកំណត់ត្រឹមតែ ៤៩៩ ឧទាហរណ៍ប៉ុណ្ណោះ ហើយត្រូវបានលក់ទៅឲ្យអ្នកឧបត្ថម្ភពិសេសនៃក្រុមហ៊ុនផលិតដ៏ល្បីល្បាញរបស់អ៊ីតាលី នេះបើយោងតាម Bloomberg ។
៥ Lambos, Ferraris និង Bugattis ច្រើនទៀត
នៅឆ្នាំបន្ទាប់ ទ្រង់មិនមានអារម្មណ៍ចង់ធ្វើឡើងវិញនូវរថយន្តណាមួយពីការប្រមូលរបស់ទ្រង់ ហើយបានសម្រេចចិត្តរីករាយជាមួយរដូវកាលរថយន្តទំនើបនៅទីក្រុងឡុងដ៍ជាមួយនឹងរថយន្ត Pagani Huayra BC, Lamborghini Centenario, Ferrari F12tdf និង Bugatti Chiron នេះបើយោងតាម Carscoops បានបញ្ចាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ
ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់