ព័ត៌មានជាតិ
ប្រជាពលរដ្ឋខណ្ឌ៧មករា ស្នើអាជ្ញាធរ ពន្លឿនផ្តល់កម្មសិទ្ធិផ្ទះ ទប់ស្កាត់ក្មេងទំនើង ចោរគាស់ផ្ទះ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណ ពហុកីទ្បដ្ឋានជាតិអូទ្បាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរ ឱ្យអាជ្ញាធរជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះ ជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ និងជួសជុលកាំជណ្តើរឡើងរួមជាដើម។
វេទិកានេះធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណើរដោយផ្ទាល់មាត់ចំនួន ៤នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៧បញ្ហា។ ចំពោះ សំណួរ និងសំណើរផ្ទាល់មាត់រួមមាន៖ ប្រជាពលរដ្ឋរស់នៅភូមិ១២ សង្កាត់វាលរង់ ស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះនិងការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះឱ្យបានលឿន ខណៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ។ ចំណែកប្រជាពលរដ្ឋរស់នៅភូមិ៥ សង្កាត់អូឬស្សីទី៤ បានស្នើនិងសំណូមពរ អាជ្ញាធរ ជួយជួលជុលកាំជណ្តើរឡើងរួម ដោយជណ្តើរនោះ ពុកផុយងាយនឹងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរាប់សិបគ្រួសារ។
ចំពោះការលើកសំណើរផ្ទាល់មាត់ទាំង៤នាក់ខាងលើនេះ ត្រូវបាន លោក ថេង សុថុល អភិបាលខណ្ឌមករា បញ្ជាក់ថា៖ ចំពោះការស្នើសុំជួលជុលកាំជណ្តើរឡើងរួម នៅភូមិ៥ សង្កាត់អូឬស្សីទី៤ លោកបានឱ្យមន្ត្រីជំនាញចុះសិក្សាហើយ នៅពេលដែលលោកបានផ្លាស់មកធ្វើជាអភិបាលខណ្ឌ៧មករា រយៈពេល ៤ខែនេះ។ លោកបន្តថា ចំពោះការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះឱ្យបានលឿននោះ លោកក៏បានបញ្ជាក់ថា ការងារនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបានបញ្ជាឱ្យ លោក ឃ្លាំង ហួត អភិបាលរងរាជធានី ចុះមកអនុវត្ថការងារនេះជាបន្តបន្ទាប់ ប៉ុន្តែដោយសារការងារច្រើនពេក ពាក់ព័ន្ធកិច្ចប្រជុំអាស៊ានទើបការងារនេះត្រូវបានលើកពេលជាបន្តបន្ទាប់។ តែទោះជាយ៉ាងណាក្តី ការងារនេះអាជ្ញាធរនឹងពន្លឿនឱ្យបានលឿនទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ចំពោះការស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ បាន និងកំពុងប្រឹងប្រែង ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ដោយឡែក លោកបន្តថា ការជួសជុលកាំជណ្តើរឡើងរួមនេះ មិនមែនចេះតែធ្វើនោះទេ ពោលគឺ ទាមទារការសិក្សាពីលក្ខណៈបច្ចេកទេសជាមុនសិន ទើបអាចជួសជុលបាន ជៀសវាងគ្រោះថ្នាក់។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំជាប់គ្នានេះត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤