Connect with us

KPT+

១០ យ៉ាង គួរដឹង មុនសម្រេចចិត្តប៉ាក់ចិញ្ចើម

បានផុស

នៅ

បច្ចេកវិទ្យាប៉ាក់ចិញ្ចើម សាក់បបូរមាត់ តរោមភ្នែក ទទួលបានការគាំទ្រពេញទំហឹងពីនារីទាន់សម័យព្រោះពួកគាត់ជាមនុស្សស្រីស្រលាញ់សម្រស់ តែការងាររវល់ណាស់ចូលចិត្តស្អាតស្រាប់ៗបែបនេះងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃផង។ យ៉ាងណាមិញ មុននឹងសម្រេចចិត្តទៅប៉ាក់ចិញ្ចើម បងៗនារីៗគួរដឹងពីរឿងទាំង ១០ នេះសិន សឹមសម្រេចចិត្ត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ត្រូវដឹងពីការប៉ាក់ចិញ្ចើមឲ្យច្បាស់

ស្រាវជ្រាវពីវិធីធ្វើដែលបងៗនឹងប្រឈមមុខមុននឹងទៅប៉ាក់ដើម្បីកុំឲ្យភ័យនិងជឿជាក់។ ការប៉ាក់ចិញ្ចើមមិនមែនជាការសាក់នោះទេ គេប្រើម្ជុលតូចៗមកឆូតជារោមចិញ្ចើមនិងបញ្ចូលពណ៌ទឹកថ្នាំ។

២. ប្រភេទស្បែកមានឥទ្ធិពលចំពោះលទ្ធផល

ទឹកថ្នាំជាប់លើស្បែកស្ងួតជាងស្បែកខ្លាញ់ សម្រាប់អ្នកស្បែកខ្លាញ់ប្រហែលជាត្រូវឧស្សាហ៍បំពេញពណ៌ញឹកជាងអ្នកស្បែកមុខស្ងួតហើយ។

៣. ដឹងពីតម្លៃនិងធ្វើក្នុងតម្លៃសមរម្យ

ត្រូវដឹងពីតម្លៃណាថោកពេក ថ្លៃពេក និងសមរម្យ ជៀសវាងរកសេវាកម្មតម្លៃថោកមិនគួរឲ្យជឿព្រោះថាទឹកថ្នាំនិងទឹកដៃជារឿងសំខាន់ណាស់ចំពោះសម្រស់ចិញ្ចើមថ្មីរបស់អ្នក។

៤. យករូបមកអោយជាងមើលជាវិធីល្អ ប៉ុន្តែមិនដូច ១០០ភាគរយទេ

ស្រលាញ់ទម្រង់បែបណាគួរតែយកឲ្យជាងមើលនិងផ្ដល់យោបល់ជាមុនសិន ពេលខ្លះគេធ្វើស្អាតលើមុខគេតែមិនមែនមុខរបស់យើងឡើយ។ ចំណុចនេះឲ្យគេគូរសិនចាំសម្រេចចិត្ត។

៥. អ្នកជំនាញត្រូវដឹងពីទម្រង់ចិញ្ចើមច្បាស់មុននឹងសាក់ឲ្យអ្នក

ការជ្រើសរើសជាងជារឿងសំខាន់ណាស់ ចូររើសជាងណាដែលមានបទពិសោធន៍និងដឹងពីទម្រង់ចិញ្ចើមអ្នកច្បាស់។ បើសិនគាត់ច្រឡំដៃឬចេះតែធ្វើៗទៅគឺចប់ហើយ។

៦. ការសាក់ចិញ្ចើមមិនមែនគ្មានការឈឺចាប់ទេ តែវាមិនគួរឈឺខ្លាំង

អរគុណថ្នាំស្ពឹកទើបដំណើរការប៉ាក់មិនសូវឈឺទាំងស្រុង យ៉ាងណាយើងនៅតែទទួលអារម្មណ៍តិចៗពីម្ជុលដដែល។

៧. ចិញ្ចើមទើបធ្វើថ្មីមានពណ៌ដិតខ្លាំង

ដិតល្មមខ្មាស់គេប្រហែល៤ថ្ងៃទើបស្រាលពណ៌។

៨. ប្រហែល ៦អាទិត្យទើបជាពេញលេញ ចំណែកឯលទ្ធផលវិញជាប់បានប្រហែល ២ឆ្នាំ

លទ្ធផលមិនអាចនៅជាប់រហូតទេ វានឹងរលុបទៅតាមពេលវេលាដោយសាររស្មីពន្លឺព្រះអាទិត្យ។

៩. មិនអោយសើមចិញ្ចើម ២អាទិត្យ 

ក្រៅពីទឹក ហាមមិនអោយត្រូវថ្ងៃនិងផលិតផលលាបមុខដូចគ្នា។ ចំណាំ៖ ពេលរបកហាមបកដោយខ្លួនឯង។

១០. មិនមែនគ្រប់គ្នាសុទ្ធតែធ្វើហើយស្អាតនោះទេ

ភាពស្រស់ស្អាតមានរៀងៗខ្លួន និងខុសៗគ្នា អ្នកមិនអាចធ្វើតាមគេព្រោះឃើញគេធ្វើស្អាតនោះទេ។ ថាមិនត្រូវសម្រស់អ្នកត្រូវនឹងធម្មជាតិ ឬសេវាកម្មផ្សេងៗទៀត៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ស្ត្រីតាជីគីស្ថាន ចាត់ទុករោមចិញ្ចើមក្រាស់ជាប់គ្នា តំណាងឱ្យភាពបរិសុទ្ធ

ចុចអាន៖ មើលទម្រង់ចិញ្ចើម ទាយ​និស្ស័យចិត្តគំនិតច្បាស់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម