ជីវិតកម្សាន្ដ
អ្នកសារព័ត៌មានល្បីម្នាក់ទម្លាយថា Pinky ពិបាករកការងារខ្លាំង ក្រោយចេញពីពន្ធនាគារ
Tao TV Pool អ្នកសារព័ត៌មានល្បីម្នាក់ទម្លាយថា Pinky Savika មានការងារតឹងតែង ក្រោយដោះលែងឲ្យក្រៅឃុំក្នុងសំណុំរឿង Forex-3D ខណៈថ្មីៗនេះ នាងទើបបានទទួលកម្មវិធីលើកដំបូងនៅឈៀងម៉ៃ។

បន្ទាប់ពីតុលាការ បានសម្រេចដោះលែង Pinky Savika ឲ្យមានសេរីភាពក្នុងសំណុំរឿង Forex-3D ភ្លាមៗនោះមហាជនជាច្រើន បានតាមដានចលនារបស់នាងគ្រប់សកម្មភាព ថាតើនាងនឹងចូលសិល្បៈវិញឬអត់? កន្លងមក Anna បានបង្ហើបថា នាងបានទាក់ទងជាមួយ Pee Tae អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Pinky ហើយទទួលបានចម្លើយថា Pinky នៅតែមិនហ៊ានទទួលយកការងារ មិនហ៊ានធ្វើអ្វីទាំងអស់! មូលហេតុគឺដោយសារតែនាងខ្លាចគេមិនព្រមទទួលយកនាងក្នុងពេលនេះ។


ទើបតែនៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Tao TV Pool អ្នកកាសែតកម្សាន្តដ៏ល្បីល្បាញមួយរូប បានចេញមកបង្ហោះសារថា “ការងាររបស់នាងហាក់មានភាពតានតឹងណាស់ នាងទើបតែហ៊ានទទួលយកកម្មវិធីដំបូងនៅឈៀងម៉ៃ ប៉ុណ្តោះ”។ ទន្ទឹមនោះ មហាជនជាច្រើនកំពុងរង់ចាំមើល និងចាំលើកទឹកចិត្តតារាស្រីរូបនេះជានិច្ចថា តើនាងនឹងវិលត្រលប់មកវិស័យសិល្បៈដូចមុន ឬយ៉ាងណា?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech និង Yaya បង្ហាញភាពផ្អែមល្ហែម ក្នុងកម្មវិធីជួបអ្នកគាំទ្រនៅ ហ្វីលីពីន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ