Connect with us

សន្តិសុខសង្គម

កាត់ទោសបុរសចិន ខ្មែរ៧នាក់ ករណីផលិតគ្រឿងញៀន

បានផុស

នៅ

បុរសជនជាតិចិន ខ្មែរ ចំនួន៧នាក់ត្រូវបានក្រុមប្រឹក្សាតុលាការរាជធានីភ្នំពេញ បើកសវនាការកាត់ទោសពាក់ព័ន្ធសំណុំរឿង « រក្សាទុក ដឹកជញ្ជូន ផលិត និងជួញដូរគ្រឿងញៀន » បន្ទាប់សំណុំរឿងនេះត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតអស់រយៈពេល២ឆ្នាំមកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទទាំង៧នាក់ដែលតុលាការកាត់ទោសរួមមាន ៖
១/ ឈ្មោះ Qiang Liang ភេទប្រុសជនជាតិចិន អាយុ៥៦ឆ្នាំ ។
២/ ឈ្មោះ តែ ម៉េងហួត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ មេការឃ្លាំងស្តុកម៉ាសុីនផលិតគ្រឿងញៀន ។
៣/ ឈ្មោះ ហ្វុង ហាឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តដឹកជញ្ជូន ។
៤/ ឈ្មោះ ជន ចិន្ដា ហៅម៉ាប់ ជនជាតិចិនតៃវ៉ាន់ ( រត់គេចខ្លួន) ។
៥/ ឈ្មោះ ហេង ម៉េងហូរ ជនជាតិចិន ( រត់គេចខ្លួន ) ។
៦/ ឈ្មោះ ហួរ ម៉េងកឺ ភេទប្រុស ជនជាតិចិន ( រត់គេចខ្លួន ) ។
៧/ ឈ្មោះ ឡៅ ប៉ាន់ ជនជាតិចិន ជាថៅកែ ( រត់គេចខ្លួន) ។

នៅក្នុងសវនាការដែលដឹកនាំដោយលោក ធាម ចាន់ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក ហេង ផេង ជាតំ​ណាង​អយ្យការ ជនត្រូវចោទឈ្មោះ ហ្វុង ហាឡុង បានសារភាពថា តាមបញ្ជារបស់ថៅកែធំឈ្មោះ ឡៅ ប៉ាន់ នៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានបើករថយន្តមួយតោនកន្លះដឹកឥវ៉ាន់មួយចំនួនមកប្រគល់អោយមេការឈ្មោះ Qiang Liang ភេទប្រុស លុះណាត់គ្នានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ចំណែក​ជនជាប់ចោទឈ្មោះ តែ ម៉េងហួត បានសារភាពថា ខ្លួនជាមេការឃ្លាំងដាក់សម្ភារៈនៅក្នុងខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចកោះហៅអោយចូលខ្លួនមកសាកសួរ ហើយក៏ត្រូវតុលាការឃុំខ្លួនតែម្ដង ។ ដោយឡែកជនជាប់វោទឈ្មោះ Qiang Liang បានសារភាពថា ខ្លួនត្រូវថៅកែប្រាប់អោយមកចាំទទួលឥវ៉ាន់ដាក់ឃ្លាំងលុះពេលណាត់ជួបគ្នាក៏ត្រូវចាប់តែម្ដង ។

តាមឯកសារដែលតុការបង្ហាញត្រួសៗ យ៉ាងហោចណាស់មានសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនចំនួន១១មុខ មាន​ទម្ងន់រាប់រយគីឡូ និងម៉ាសុីនផលិតថ្នាំចំនួន១៤គ្រឿងត្រូវបានសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់រឹបអូសនៅកន្លែងស្តុកទុកចំនួន៣កន្លែងផ្សេងគ្នាកាលពីដើមឆ្នាំ២០២០ ដូចជានៅឃ្លាំងស្តុកក្នុងខណ្ឌកំបូល បាលីរីសត ខណ្ឌជ្រោយចង្វារ និងខុនដូក្នុងខណ្ឌបឹងកេងកង ជាដើម ។

ក្នុងសំណុំរឿងគ្រឿងញៀន តំណាងអយ្យការបានស្នើអោយក្រុមប្រឹក្សាជំនុំជំរះផ្ដន្ទាទោសក្រុមជនជាប់ចោទអោយបានធ្ងន់ធ្ងរតាមច្បាប់កំណត់ ។ តុលាការបានប្រកាសពន្យាពេលប្រកាសសាលក្រមដោយមិនកំណត់ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

ចូលដល់វ័យ ៦១ឆ្នាំ តួ លី លានជា ប្រាប់ថា នៅតែរឹងមាំ ហើយមានជីវិតរស់ធម្មតាទេ

ជីវិតកម្សាន្ដ១១ នាទី មុន

ខាន់ ជេមស៍ បង្ហាញតម្រុយពួតដៃជាមួយរៀមច្បង ព្រាប សុវត្ថិ ចេញបទចម្រៀងរួមគ្នា

ព័ត៌មានជាតិ១៣ នាទី មុន

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោក

សុខភាព១៤ នាទី មុន

មន្ទីរពេទ្យអង្គឌួង អប់រំអាព្យាបាលពីការស្តារនិតិសម្បទាបន្ទាប់ពី កូនការវះកាត់ គ-ថ្លង់

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាលខណ្ឌ៧មករា ចុះពិនិត្យការរៀបចំការ៉ូឡាថ្មី លើចិញ្ចើមផ្លូវលេខ៩៣ ដើម្បីមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម