ព័ត៌មានជាតិ
ជួបជុំ និងអបអរបុណ្យណូអែលនៅណាហ្គាវើលដ៍!
ដើម្បីអបអរបុណ្យណូអែលដែលខិតជិតមកដល់ ណាហ្គាវើលដ៍ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។

សូមអញ្ជើញរីករាយជាមួយនឹងបទពិសោធន៍ថ្មីៗដ៏អស្ចារ្យពេញមួយខែធ្នូ ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍!
នៅខាងមុខណាហ្គាវើលដ៍ទី ១ នៅសួនច្បារសម្ដេចតេជោ ហ៊ុន សែន មានការតុបតែងលម្អបែបណូអែលជាមួយអំពូលភ្លើងចម្រុះពណ៌ដ៏ស្អាតប្លែកភ្នែកដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅកម្សាន្តរៀងរាល់រាត្រីចាប់ពីម៉ោង ៥ និង ៣០ នាទីល្ងាច ពីឥឡូវនេះ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ។

ពុកម៉ែបងប្អូន អាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅលើបណ្ដាញសង្គមជាមួយរូបសំណាកបែបណូអែលជាច្រើន ដូចជា រូបមនុស្សព្រិល រូបស្ករគ្រាប់ រូបផ្កាយ រូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបស្អាតៗជាច្រើនទៀត។
ចង់អបអរឱកាសដ៏សប្បាយរីករាយនេះនៅគេហដ្ឋានមែនទេ? ពុកម៉ែបងប្អូន អាចជួបជុំនៅគេហដ្ឋានដោយកុម្ម៉ង់ម្ហូបបែបណូអែលរបស់ណាហ្គាវើលដ៍ជាច្រើនជម្រើស រួមមាន សាច់មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាត និងសាច់គោជាប់ឆ្អឹង តម្លៃចាប់ពី ១៥៨ ដុល្លារ ដែលមានបន្ថែមកូនដំឡូងឆា បន្លែ និងទឹកជ្រលក់។ សម្រាប់មុខម្ហូបបែបអាស៊ី ណាហ្គាវើលដ៍ មានទាខ្វៃ និងជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីនផ្អែម តម្លៃចាប់ពី ៣០ ដុល្លារ បូកនឹងម្ហូបបន្ថែម ដូចជា កូនស្ពៃក្តោប ត្រសក់ក្នុងទឹកខ្មេះខ្ទឹមស ប៉ាវហ៊ឺ និងបាយសាច់មាន់ក្នុងឆ្នាំងដី។ សូមកុម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃមុន តាមរយៈអ៊ីមែល [email protected] ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១។

ប្រសិនបើពុកម៉ែបងប្អូនចង់ទទួលទានអាហារបែបសុភមង្គលនៅក្នុងភោជនីយដ្ឋានជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិមួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យណូអែល ណាហ្គាវើលដ៍ អាចផ្តល់ជូនគ្រប់ជម្រើសតាមតម្រូវការ។ អាហារឈុតពេលល្ងាចរសជាតិឆ្ងាញ់ជាប់ចិត្ត មានបម្រើជូននៅភោជនីយដ្ឋានប្រណីត ដូចជា ភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ភោជនីយដ្ឋានចិនកាតាំង Hall of Golden Chimes និងភោជនីយដ្ឋានចិន Fortune Palace តម្លៃចាប់ពី ៤៨ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់ និងជម្រើសផ្សេងទៀត បូករួមនឹងការទទួលទានភេសជ្ជៈឥតកំណត់ ២ ម៉ោង។

រីឯអាហារប៊ុហ្វេពេលល្ងាចបែបណូអែលនៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ នៅភោជនីយដ្ឋាន The Pangea ឬ 2Pangea គឺជាអាហារដ៏ស័ក្ដិសមឥតខ្ចោះសម្រាប់ពុកម៉ែបងប្អូនដែលមានមុខម្ហូបអន្តរជាតិ បូករួមនឹងម្ហូបបែបណូអែល តម្លៃចាប់ពី ៤៥ ដុល្លារសម្រាប់ម្នាក់។ អាហារថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយមនៅភោជនីយដ្ឋាន Bistro Romano និង Le Gourmet នឹងបន្តកម្មវិធីប្រូម៉ូសិន ដោយបម្រើជូននៅថ្ងៃសៅរ៍ ទី ២៤ ខែធ្នូផងដែរ និងមានតម្លៃ ៣២ ដុល្លារសម្រាប់ម្នាក់។ ជម្រើសមួយទៀត ប៊ុហ្វេឌីមសាំពេលថ្ងៃត្រង់នៅភោជនីយដ្ឋាន Hall of Golden Chimes នឹងមានបន្ថែមម្ហូបបែបណូអែលនៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ តម្លៃ ៣៥ ដុល្លារសម្រាប់ម្នាក់។ ពុកម៉ែបងប្អូន អាចកក់ទុកមុននៅថ្ងៃនេះ តាមរយៈអ៊ីមែល [email protected] ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១។

បន្ថែមទៅលើអាហារពិសេសៗ ពុកម៉ែបងប្អូនអាចរីករាយជាមួយនឹងជម្រើសភេសជ្ជៈនៅបានីយដ្ឋាន The Vimean របស់ណាហ្គាវើលដ៍ផងដែរ។ ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ លោកអ្នកអាចសាកល្បងក្រេបស្រាក្រឡុកសាហ្វ្រន់ ២៧ ដែលច្នៃដោយអ្នកក្រឡុកជំនាញ តម្លៃ ៥ ដុល្លារក្នុងមួយកែវ។ កញ្ចប់ភេសជ្ជៈណូអែល តម្លៃ ៥៨ ដុល្លារក្នុងមួយឈុត ដែលលោកអ្នកអាចរីករាយជុំគ្នា រួមមាន ស្រាវីស្គីជប៉ុន ស្រា និងស្រាសាំប៉ាញ ជាមួយអយស្ទ័រស្រស់ និងបាយរុំស៊ូស៊ី។
អ្វីដែលពុកម៉ែបងប្អូនប្រហែលចង់សាកល្បងផងដែរនោះ គឺនំប្រពៃណីណូអែលដែលមានដាក់លក់រៀងរាល់ថ្ងៃក្នុងខែធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion។ តម្លៃចាប់ពី ៣ ដុល្លារ នំបែបណូអែលទាំងអស់ មានដូចជា នំរូបមនុស្សរសជាតិខ្ញី នំផាយ នំសូឡិន នំប៉ាណេតូណេ នំផ្លែឈើ នំរូបគល់ឈើ នំស្រួយរូបដើមឈើណូអែល និងនំពិសេសៗជាច្រើនទៀត។
មានបម្រើជូនរៀងរាល់ថ្ងៃផងដែរ ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ៥ ល្ងាច នៅ Lobby Lounge គឺអាហារសម្រន់ឈុតពេលរសៀលដែលមាននំស្នូលផ្អែម នំប្រៃ និងនំស្នូលការី រួមជាមួយតែ ឬកាហ្វេ តម្លៃ ២២ ដុល្លារប៉ុណ្ណោះ។ លោកអ្នកក៏អាចទិញស្រាសាំប៉ាញលែនសុនឡឺប្ល៊ែកឡាបែល តម្លៃ ៨០ ដុល្លារក្នុងមួយដប និងទទួលបានកម្មវិធីប្រូម៉ូសិន ទិញ ១ ថែម ១!
នៅចុងឆ្នាំនេះ ណាហ្គាវើលដ៍ នឹងផ្ដល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែលនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី ១ សម្រាប់ពុកម៉ែបងប្អូនចូលមកទស្សនា នៅម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពីឥឡូវនេះ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ដែលមានការសម្តែងចម្រៀង និងរាំដោយអ្នកសិល្បៈអន្តរជាតិ ហើយកុំភ្លេចថតរូបជាមួយលោកតាណូអែល រូបខ្លាឃ្មុំ និងរូបម៉ាស់ស្កុត បន្ទាប់ពីការសម្ដែង!
គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍នៅខាងមុខអគារណាហ្គាវើលដ៍ទី ១ នឹងត្រូវធ្វើឡើងនៅរាត្រីឆ្លងឆ្នាំ ខណៈខាងក្នុងអគារណាហ្គាវើលដ៍ទាំងពីរ ក៏មានផ្ដល់ជូនកម្មវិធីកម្សាន្តប្លែកៗដ៏សម្បូរបែបផងដែរ។ ព័ត៌មានបន្ថែម នឹងត្រូវផ្សព្វផ្សាយឆាប់ៗនេះ។
ទទួលយកនូវបទពិសោធន៍ថ្មីៗដ៏រីករាយបំផុតជាមួយមនុស្សជាទីស្រឡាញ់ពេញមួយខែធ្នូ ក្នុងឱកាសបុណ្យណូអែលនៅណាហ្គាវើលដ៍!
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី នៅណាហ្គាវើលដ៍ទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ