Connect with us

កីឡា

CAMSOC ត្រៀមលក្ខណៈមុនពេលមកដល់ ១០០ ថ្ងៃនៃស៊ីហ្គេម ២០២៣

បានផុស

នៅ

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ជាមួយគណៈកម្មការជំនាញនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេល១០០ថ្ងៃចូលមកដល់ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះមានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញក្រោមឱវាទរបស់ខ្លួនបានជ្រាបច្បាស់អំពីតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនផែនការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យមានដំណើរការដោយរលូន មុនពេលមកដល់ ១០០ថ្ងៃ នាថ្ងៃទី២៥ ខែមករា ខាងមុខ។

ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់លើ២ចំណុចយ៉ាងដូច្នេះថា «ទី១.យកចិត្តទុកដាល់លើកិច្ចការរដ្ឋបាល និងការទទួលខុសត្រូវលើធនធានមនុស្ស ដោយត្រៀមប្រមូលផ្តុំធ្វើការ នៅមជ្ឈមណ្ឌលប្រតិបត្តិការរួម។ ចំពោះចំណុចទី២ គឺការត្រួតពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ហើយអ្វីដែលមិនទាន់បានបំពេញនឹងត្រូវជំរុញបំពេញបន្ថែមលើកិច្ចការទាំងនោះឲ្យបានទាន់ពេលវេលា និងឲ្យបានរួចរាល់ មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»។

«ក្នុងរយៈពេលសល់នេះ យើងត្រូវតែសក្តានុពលអំពីការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជ្រាបការផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបណ្តាប្រទេសនានានៃអាស៊ាន ដែលត្រៀមមកចូលរួមប្រកកួតប្រជែងមេដាយ នាស៊ីហ្គេម ២០២៣។ ក្នុងអំឡុងរយៈពេលសល់១០០ថ្ងៃ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ជាមួយនឹងកម្មវិធីប្រារព្ធពិធី១០០ថ្ងៃ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៃ១១​ប្រទេសក្នុងអាស៊ាន»។ ឯកឧត្តមបានបញ្ជាក់បន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា អំឡុងពេលត្រៀមមុន១០០ថ្ងៃនេះ នឹងត្រៀមការផ្សព្វផ្សាយបន្ថែម ការរៀបចំតុបតែង ការរៀបចំសន្និសុខសណ្តាប់ធ្នាប់ ពិធីការផ្សេងៗទៀត ដោយយើងនឹងបង្ហាញជូនមុនពេលដ៏មានសារៈសំខាន់នេះ។ «អ្វីជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺយើងបានបញ្ជ្រាបនូវព័ត៌មានជាក់ច្បាស់ របៀបរបបនៃការងារផ្ទៃក្នុងជូនដល់គណៈកម្មការជំនាញទាំងអស់រួចរាល់អស់ហើយ។ ចាប់ពីពេលនេះតទៅ គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងលះបង់ពេលវេលា និងសម្រួចលើផែនការងារឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមួយនេះទទួលបានជោគជ័យ»៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ២០ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម