Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានាធិបតីអាហ្សង់ទីន ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទពុករលួយ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី០៦ខែធ្នូ អនុប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner ត្រូវបានរកឃើញថា មានពិរុទ្ធពីបទពុករលួយ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ រួមជាមួយនឹងបម្រាម មិនឲ្យកាន់តំណែងជាសាធារណៈអស់មួយជីវិត។

អនុប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែមានសេរីភាពរហូតដល់ចប់អាណត្តិ ដោយសារតែអភ័យឯកសិទ្ធិ។

តុលាការសហព័ន្ធនៅទីក្រុង ប៊ុយណូស៊ែ បានប្រកាសសាលក្រម បន្ទាប់ពីដំណើរការរយៈពេល៣ឆ្នាំកន្លះ ដែលរួមមានសាក្សីជាង១០០នាក់។

លោកស្រី Kirchner អាយុ៦៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក និងបើកសមាគមខុសច្បាប់ជាមួយមហាសេដ្ឋីសំណង់ម្នាក់ អំឡុងពេលកាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៧ ដល់ ២០១៥។

លោកស្រី Kirchner បានធ្វើជាអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាអាហ្សង់ទីន ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក ហើយអាចដកអភ័យឯកសិទ្ធិបាន លុះត្រាតែមានសឡេងពីរភាគបីនៅក្នុងសភា ដែលរឿងនេះទំនងជាមិនអាចទៅរួចនោះទេ។ លោកស្រី​ក៏​មាន​ជម្រើស​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​នេះ ​ទៅ​តុលាការ​កំពូលផងដែរ។

សាលក្រមកាលពីថ្ងៃអង្គារ គឺជាលើកទីមួយហើយ ដែលអនុប្រធានាធិបតីនៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានកាត់ទោសពីបទប្រព្រឹត្តខុសក្នុងពេលកាន់តំណែង។

យ៉ាងណាក្តី លោកស្រី Kirchner បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយហៅដំណើរការនេះថាជាការចោទប្រកាន់ផ្នែកនយោបាយ និងបង្កឡើងដោយភាពមិនប្រក្រតី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ វីដេអូ អនុប្រធានាធិបតីអាហ្សង់ទីន ប៊ិះត្រូវខ្មាន់កាំភ្លើងធ្វើឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម១ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម