ព័ត៌មានអន្ដរជាតិ
លោក Blinken ថា អាមេរិក ចង់ឲ្យ អ៊ុយក្រែន បន្តប្រយុទ្ធជាមួយ រុស្ស៊ី ហើយកុំភ័យរឿងអាវុធ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកគាំទ្រគោលដៅបន្តប្រយុទ្ធរបស់អ៊ុយក្រែនក្នុងការដណ្ដើមយកទឹកដីដែលបានបោះឆ្នោតដាក់បញ្ចូលដោយរុស្ស៊ីមកវិញ ហើយបដិសេធការយល់ព្រមកិច្ចព្រមព្រៀងសន្តិភាពណាមួយនៅពេលនេះ ។
ថ្លែងបន្ទាប់ពីរលកនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ, លោក Blinken បានប្រាប់សន្និសីទកាសែត Wall Street Journal ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែន ហើយនិងដកលុយក្នុងសេដ្ឋកិច្ចរបស់ខ្លួន រហូតដល់អ៊ុយក្រែនអាចដណ្តើមយកមកវិញនូវទឹកដីដែលត្រូវបានរឹបអូស តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក” ។
កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាដណ្តើមយកមកវិញនូវតំបន់ Donetsk, Lugansk, Kherson និង Zaporozhye ដែលតំបន់ទាំងអស់នេះបានបោះឆ្នោតឲ្យចូលជាសមាជិកសហព័ន្ធរុស្ស៊ីក្នុងខែកញ្ញា ។
ទន្ទឹមនោះលោក Zelensky ក៏បានសន្យាថានឹងដណ្តើមយកតំបន់ Crimea ដែលជាផ្នែកប្រវត្តិសាស្ត្រនៃប្រទេសរុស្ស៊ីដែលបានបោះឆ្នោតឲ្យដាក់បញ្ចូលទឹកដីមួយនេះជាឯកតោភាគីក្នុងឆ្នាំ ២០១៤ ផងដែរ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ប្រមាណ ៦៨ ពាន់លានដុល្លារហើយដល់អ៊ុយក្រែនក្នុងឆ្នាំនេះ ខណៈកាលពីខែមុនរដ្ឋបាលលោក Joe Biden ក៏បានស្នើឲ្យសភាអនុម័តថវិកាចំនួន ៣៧.៧ ពាន់លានដុល្លារទៀតផងដែរសម្រាប់ជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន មុនខែមករា ឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ