ព័ត៌មានអន្ដរជាតិ
ធ្លាយដំណឹង អតីតអ្នកការទូត កូរ៉េខាងជើង កំពុងធ្វើការឲ្យក្រុមអ្នកវិភាគនយោបាយ កូរ៉េខាងត្បូង
លោក Jo Song-gil អតីតឯកអគ្គរដ្ឋទូតស្តីទីរបស់កូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលី កំពុងធ្វើការជាអ្នកស្រាវជ្រាវនៅក្នុងស្ថាប័នក្រុមអ្នកវិភាគនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយបានចាកចេញពីប្រទេសអ៊ីតាលីកាលពីប៉ុន្មានឆ្នាំមុន ។

លោក Tae Yong-ho តំណាងនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីដើមសប្តាហ៍នេះថា “ថ្មីៗនេះលោក Jo បានចូលកាន់តំណែងនៅវិទ្យាស្ថានសម្រាប់យុទ្ធសាស្រ្តសន្តិសុខជាតិ (INSS) ដែលដំណើរការដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង” ។
លោក Tae បាននិយាយទៀតថា “លោក Jo បានចូលរួមជាមួយនឹងវិទ្យាស្ថាន INSS ប្រហែលជានៅក្នុងខែតុលា បន្ទាប់ពីលោកបានភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៦ ពេលកំពុងបម្រើការជារដ្ឋមន្ត្រីនៅស្ថានទូតកូរ៉េខាងជើងនៅទីក្រុងឡុងដ៍ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភានៅឆ្នាំ ២០២០” ។

ក្រោយមក លោក Jo បានចូលទៅកាន់ប្រទេសខាងត្បូងម្ដងទៀត បន្ទាប់ពីបាត់ខ្លួនជាមួយភរិយាកាលពីចុងឆ្នាំ ២០១៨ នៅពេលលោកទទួលបន្ទុកកិច្ចការនៅស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុង Rome នៃប្រទេសអ៊ីតាលី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងជើង បញ្ជាឲ្យកងទ័ពបាញ់ស្រោចកាំភ្លើងធំថ្មីទៀត

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?