ព័ត៌មានជាតិ
ការពង្រឹងទំនាក់ទំនងអាមេរិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់អាមេរិក
អ្នកស្រី Camille Dawson ឧបការីរងរដ្ឋមន្ត្រីការបរទេស នៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការពង្រឹងនូវចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងប្រជាជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់គោលនយោបាយការបរទេសអាមេរិក ព្រោះមានការទទួលស្គាល់នូវតម្រូវការក្នុងការធ្វើការរួមគ្នាជាមួយដៃគូនិងសម្ព័ន្ធភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈមជាសាកល។
កាលលើកឡើងនេះ ធ្វើឡើងនៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង YSEALI (Young Southeast Asia Leaders Initiative) នៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយមានសិក្ខាកាម ចំនួន ១៥០ នាក់មកពីប្រទេសក្នុងតំបន់អាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រលេស្ត។
អ្នកស្រី Camille Dawson លើកឡើងថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក មានចែងនូវទស្សនវិស័យរបស់អាមេរិកសម្រាប់តំបន់នេះ ជាទស្សនវិស័យដែលមានភាពសេរី និងបើកចំហ មានភាពផ្សាភ្ជាប់គ្នា វិបុលភាព សន្តិសុខ និងមានភាពរឹងមាំ។
អ្នកស្រី Camille Dawson មានប្រសាសន៍បន្តថា៖ “យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រាកដថាមាន ទស្សនៈវិជ្ជមាន និងច្បាស់លាស់តាមរយៈកិច្ចសហប្រតិបត្តិការចីរភាព និងច្នៃប្រឌិតជាមួយសម្ព័ន្ធមិត្ត ដៃគូ ស្ថាប័ននានា ក្នុងតំបន់ និងលើសពីនេះ”។
ឧបការីរងរដ្ឋមន្ត្រីការបរទេស នៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រូបនេះ មានប្រសាសន៍ថា ដើម្បីទទួលបាននូវអនាគតនេះ យើងកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើងលើសសរស្តម្ភចំនួន ៥ រួមមាន ៖ ១. ជំរុញសេរីភាពនិងភាពបើកចំហ ២. កសាងនូវសមត្ថភាពរួមគ្នាទាំងក្នុងតំបន់ និងលើសពីនេះ ៣. លើកកម្ពស់វិបុលភាពរួម ៤. ជំរុញនូវសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង ៥. កសាងនូវភាពធន់ក្នុងតំបន់។ សសរស្តម្ភទាំង ៥ រួមគ្នានឹងបង្កើតបាននូវឱកាសប្រសើរសម្រាប់ប្រជាជននៃតំបន់ដ៏មានសក្តានុពលនេះ និងត្រៀមខ្លួនយើងចំពោះវិបត្តិអាកាសធាតុនិងធានានូវស្ថិរភាព ។
អ្នកស្រី Camille Dawson មានប្រសាសន៍បន្តថា៖ “ ទាំងនេះជាចំណាប់អារម្មណ៍របស់យើងក្នុងការធ្វើឱ្យបាននូវអនាគតសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបុគ្គលម្នាក់ៗនឹងមានភាពសេរី ក្នុងជីវិតប្រចាំថ្ងៃរបស់គេ និងរស់នៅក្នុងសង្គមបើកចំហ ដែលប្រទេសទាំងនោះ នឹងផ្តល់ឱ្យមានជម្រើសនយោបាយឯករាជ្យ ដោយរួចពីការបង្ខំ និងទោះក្នុងកម្រិតតំបន់ណាក៏ដោយ បញ្ហាក៏ត្រូវបានដោះស្រាយដោយស្មោះត្រង់នឹងគ្នា ចំណែកច្បាប់នឹងត្រូវដោះស្រាយដោយមានតម្លាភាព និងផ្តល់ឱ្យដោយយុត្តិធម៌ ខណៈដែលទំនិញ គំនិតនិងធនធានមនុស្សនឹងមានលក្ខណៈសេរី”។
អ្នកស្រី Camille Dawson លើកឡើងបន្ថែមថា កម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ គាំទ្រនូវគោលដៅជាច្រើនរបស់សហរដ្ឋអាមេរិក និងអាស៊ាន។ យើងរួមគ្នាបញ្ចេញនូវថាមពលរបស់យុវជនអាស៊ីអាគ្នេយ៍ ក៏ដូចជាខ្លួនអ្នកផ្ទាល់ ដើម្បីធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែមានសន្តិសុខ និងវិបុលភាពតាមរយៈកិច្ចសហការ និងនវានុវត្តន៍។
គួរបញ្ជាក់ថា កម្មវិធី YSEALI បានបើកតាំងពីប្រមាណ ១០ ឆ្នាំមុន ដើម្បីជួយលើកកម្ពស់សមត្ថភាពយុវជនវ័យក្មេងដូចអ្នក ឱ្យទទួលបានជំនាញបន្ថែម ធនធាន និងបង្កើតបណ្តាញដែលអ្នកត្រូវការក្នុងការប្រែក្លាយទស្សនៈរបស់អ្នកទៅជាសកម្មភាព។ តាំងពីឆ្នាំ ២០១៥ មក បណ្តាញសមាជិក YSEALI បានកើនឡើងពីចំនួន ៣ ម៉ឺន ៥ ពាន់ ដល់ ១៦ ម៉ឺននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ