Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ប្រកាសថា ម្ដាយកំណត់ពេល ២ ឆ្នាំទៀត ឲ្យយកប្រពន្ធ

បានផុស

នៅ

លោក សុខ មេសា ហៅ​នាយ ចឺម ជា​តារា​ចម្រៀង​វ័យក្មេង​សំឡេង​បាន បើ​និយាយ​ពី​រឿង​ស្នេហា​គិត​មកដល់ពេលនេះ​លោក​បាន​ឆ្លងកាត់​ការ​បែកបាក់​សង្សារ​ចំនួន ៤ នាក់​មក​ហើយ ដែល​នារី​ទាំងនោះ​សុទ្ធសឹងតែ​ស្រី​ស្អាត​ក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​នារី​ជា​សង្សារ​ទី ៤ របស់​នាយ ចឺម ដែល​ទើប​ប្រកាស​ពី​ដំណឹង​បែកបាក់​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ត្រូវ​បាន​គេ​ស្គាល់​គ្រប់គ្នា​គឺ​អ្នក​មេម៉ាយ​សាច់​ខ្ចី សេង សុខឃីម។ ការ​បែកបាក់​នេះ​បាន​ធ្វើ​ឲ្យ​គេ​យល់​ថា នាយ ចឺម ជា​បុរស​ចិត្ត​សាវា និង​មាន​ស្នេហា​ច្រើន ខណៈ​ត្រឹម​រយៈពេល​ខ្លី​លោក​ប្ដូរ​សង្សារ​រហូត​ដល់​ទៅ ៤ នាក់ ដោយ​មិន​ខ្វល់​ការ​រិះគន់​របស់​មហាជន។

ជាមួយ​គ្នា នៃ​ការ​ចាប់​អារម្មណ៍​លើ​រឿងរ៉ាវ នាយ ចឺម មាន​ស្រី​ច្រើន មិន​ដឹង​ស្មោះ​នារី​មួយ​ណា​ពិត​ប្រាកដ​នោះ ស្រាប់តែ​តារា​ចម្រៀង​ម្ចាស់​បទ “មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន​មិនមែន​សុទ្ធតែ​សាវា” នាយ ចឺម បាន​ទម្លាយ​ថា ម្ដាយ​ខ្លួន​បាន​ទុក​ពេល​ឲ្យ​ត្រឹម ២ ឆ្នាំ​ទៀត​ទេ ត្រូវ​ការ​ប្រពន្ធ។ ខណៈ​មាន​មតិ​លើក​ឡើង​ថា ប្រសិន​បែបនេះ​មែន ប្រហែល​មាន​មនុស្ស​ស្រី​ច្រើន​អាច​ខូចចិត្ត​ព្រោះ​រឿង​នេះ។

ជាក់ស្ដែង​តារា​ចម្រៀង​ប្រុស​សម្បូរ​ស្នេហ៍​នាយ ចឺម ក៏បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ថត​ជាមួយ​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​ដោយ​ខ្លឹមសារ​ខ្លី​ថា «អ្នក​ម្ដាយ​ខ្ញុំ​គាត់​និយាយ​ប្រាប់​ថា ២ ឆ្នាំ​ទៀត គាត់​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​ហើយ​បងប្អូន»។ ប៉ុន្តែ​យ៉ាង​ណា​មិញ​ចំពោះ​ការ​លើក​ឡើង​នេះ គេ​ពុំ​ទាន់​ដឹង​ទេ​ថា ជា​ការ​ពិត ឬ​គ្រាន់តែ​សម្ដី​លេងសើច​ពី​សំណាក់​នាយ ចឺម ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​ខ្លួន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៧ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម