Connect with us

សន្តិសុខសង្គម

អាជ្ញាធរចុះផ្អាកការសាងសង់វីឡាមួយកន្លែងរំលោភលើចិញ្ចើមផ្លូវ

បានផុស

នៅ

សំណង់ផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះផ្អាកការសាងសង់ដោយសារតែមានបណ្តឹងពីប្រជាពលរដ្ឋរស់នៅក្បែខាងចោទពីបទរំលោភដីចិញ្ចើមផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងនៅថ្ងៃទី ៧ ខែធ្នូនេះថា កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅនេះកម្លាំងចម្រុះរបស់សាលាខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ និងលោក ជា វង្សចិន្តា ប្រធានភូមិបាលខណ្ឌមានជ័យព្រមទាំងតំណាងសង្កាត់ចាក់អង្រែក្រោមលោកមេភូមិព្រែកតាឡុង១ បានចុះទៅផ្អាកការសាងសង់ផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិព្រែកតាឡុង១ដែលមានម្ចាស់ឈ្មោះ ជា ដារ៉ា ដោយសំណង់ខាងលើ​សាងសង់ខុសច្បាប់។

លោកចៅសង្កាត់បានបញ្ជាក់ថា ករណីខាងលើនេះក៏មានការបញ្ជារផ្ទាល់ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញបានឲ្យកម្លាំងចម្រុះចុះត្រួតពិនិត្យនៅការដ្ឋានខាងលើដោយក្នុងនោះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែនឹងសំណង់ផ្ទះវីឡានេះដែរ។

ក្នុងនោះកម្លាំងចម្រុះបានធ្វើកំណត់ហេតុផ្អាកការសាងសង់ដោយពុំមានវត្តមានម្ចាស់ផ្ទះឡើយ។ ក្នុងកំណត់ហេតុបានបញ្ជាក់ថា ការសាងសង់ផ្ទះវីឡាខាងលើគឺសាងសង់លើចំណីផ្លូវ១ចុច៦០ម៉ែត្រ និងបណ្តោយ១៩ ម៉ែត្រផងដែរ។ហើយសំណុំរឿងផ្អាកការសាងសង់និងត្រូវបញ្ជូនទៅកាន់រដ្ឋបាលខណ្ឌមានជ័យនាថ្ងៃទី៣ខែធ្នូនោះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៦ នាទីutes មុន

តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

ព័ត៌មានជាតិ៧ នាទីutes មុន

តើអ្វីជា «ទស្សនកិច្ចផ្លូវរដ្ឋ» និង «ទស្សនកិច្ចផ្លូវការ»?

កីឡា៨ នាទីutes មុន

មក​ដឹង​​ពាន​រង្វាន់​ឯកត្តជន​ទាំង​៣​ វឿន វាសនា ទទួល​បាន​នៅលីគតៃវ៉ាន់

ព័ត៌មានជាតិ២៧ នាទីutes មុន

ចូលឆ្នាំ៣ថ្ងៃ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តសរុបជាង ១២ម៉ឺននាក់

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវបេតុងអារមេ ប្រវែង ៤៦៩ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម