Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅគគុក! អ្នកគាំទ្រ Trump វាយប្រហារសភាអាមេរិក រារាំងមិនឲ្យប្រកាស Biden ឈ្នះឆ្នោត ស្រ្តីម្នាក់ត្រូវបាញ់សម្លាប់

បានផុស

នៅ

អ្នកគាំទ្រហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមាន Capitol (សភាអាមេរិក) ក្នុងទីក្រុងវ៉ាស៊ីនតោនខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករបានឡើងអគារស្របពេលសមាជិកសភាត្រូវបានប៉ូលិសនាំចេញក្រៅ។

លោក Biden និយាយថា វាគឺជាការបះបោរហើយលោក Trump បានចេញសារជាវីដេអូមួយដោយស្នើសុំឲ្យអ្នកគាំទ្រវិលត្រឡប់ទៅផ្ទះវិញ។

សម័យប្រជុំសភាដែលបញ្ជាក់ពីជ័យជម្នះរបស់លោក Biden ត្រូវបានផ្អាកនិងបង្ខំឲ្យលើកទៅពេលក្រោយ។

មានរបាយការណ៍អំពីការបាញ់កាំភ្លើងនៅក្នុងអគារហើយមនុស្សម្នាក់បានស្លាប់ខណៈប៉ូលិសជាច្រើននាក់បានរងរបួស។

មានការប្រឈមមុខដាក់គ្នាដោយអាវុធនៅមាត់ទ្វារសភា។ ឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានគេប្រើផងដែរ។

ក្រុមកុបករត្រូវបានគេមើលឃើញដើរក្បួនតាមអគារដោយស្រែកថា “យើងចង់បានលោក Trump” ហើយម្នាក់ត្រូវបានគេថតជាប់អង្គុយកៅអីប្រធានព្រឹទ្ធសភា។

ប៉ូលិសក្រុងវ៉ាស៊ីនតោននិយាយថា វាច្បាស់ណាស់ថា ហ្វូងមនុស្សមានចេតនាប្រើសារធាតុគីមីដ៏មានឥទ្ធិពលដើម្បីបង្ខំចូលក្នុងអគារ។

បន្ទាប់ពីការកាន់កាប់បានអូសបន្លាយរយៈពេលជាច្រើនម៉ោង ការិយាល័យប្រតិបត្តិនៃព្រឹទ្ធសភាបានប្រកាសថា អគារនេះត្រូវបានធានាសុវត្ថិភាពដោយមន្ត្រីអនុវត្តច្បាប់។

ប៉ុន្តែមានសញ្ញាតិចតួចណាស់ដែលថា ក្រុមអ្នកតវ៉ានឹងគោរពតាមការអំពាវនាវរបស់លោក Trump ឲ្យវិលត្រឡប់ទៅផ្ទះវិញបើទោះបីជាមានបម្រាមគោចរទូទាំងទីក្រុងដែលប្រកាសដោយអភិបាលក្រុងចាប់ពីម៉ោង០៦:០០ល្ងាចដល់០៦:០០ព្រឹកក៏ដោយ។

កងទ័ពនិងប៉ូលិសក៏ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋជិតៗនោះផងដែរហើយ FBI ត្រូវបានកោះហៅដើម្បីជួយប៉ូលិស Capitol៕

ប្រែសម្រួលដោយ៖​ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម