Connect with us

កីឡា

កីឡាករ១០រូបចុងក្រោយ ស៊ុតបាន hat-trick នៅ World Cup

បានផុស

នៅ

ការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងមួយប្រកួត (hat-trick) សម្រាប់កីឡាករបាល់ទាត់ គឺជារឿងមិនធម្មតានោះទេ ហើយវាកាន់តែពិសេស បើកីឡាកររូបណា អាចស៊ុតបាន Hat-trick ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក។

កីឡាករ Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយអំពីការស៊ុតបាន៣គ្រាប់ក្នុងមួយប្រកួតនៃពានរង្វាន់ World Cup, គិតត្រឹមពេលនេះ យើងបានឃើញការស៊ុត hat-trick ចំនួន៥២ដងហើយនៅក្នុងប្រវត្តិសាស្ត្រ។

Pele

ខ្សែប្រយុទ្ធអាមេរិក Bert Patenaude គឺជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងមួយប្រកួតនៃព្រឹត្តិការណ៍ World Cup។ ចំណែក Pele នៅតែជាកីឡាករក្មេងបំផុតដែលអាចស៊ុត Hat-trick ពោលគឺធ្វើបានក្នុងអាយុត្រឹមតែ១៧ឆ្នាំ ២៤៤ថ្ងៃប៉ុណ្ណោះ ខណៈ​តារា​ឆ្នើម​ព័រទុយហ្គាល់ Cristiano Ronaldo ជាកីឡាករចាស់បំផុតដែលស៊ុតបាន hat-trick ពោលគឺក្នុងអាយុ ៣៣ឆ្នាំ ១៣០ថ្ងៃ។

ខាងក្រោមនេះ គឺជាកីឡាករ១០រូបចុងក្រោយ ដែលស៊ុតបាន​ hat-trick ក្នុងពានរង្វាន់ World Cup៖

  1. Goncalo Ramos (ព័រទុយហ្គាល់) ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
  2. Harry Kane (អង់គ្លេស) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨
  3. Cristiano Ronaldo (ព័រទុយហ្គាល់) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
  4. Xherdan Shaqiri (ស្វីស) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤
  5. Thomas Muller (អាល្លឺម៉ង់) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤
  6. Gonzalo Higuain (អាហ្សង់ទីន) ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០
  7. Pauleta (ព័រទុយហ្គាល់) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២
  8. Miroslav Klose (អាល្លឺម៉ង់) ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០២
  9. Gabriel Batistuta (អាហ្សង់ទីន) ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៨
  10. Oleg Salenko (រុស្ស៊ី) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៤

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Goal

ចុចអាន៖ រកឃើញកីឡាករទី១ រកបាន Hat-trick នៅ World Cup 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥៣ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម