KPT+
៧ ចំណុចនេះហើយ ធ្វើឲ្យនាឡិកា Rolex ថ្លៃជាងគេបំផុត
នាឡិកា Rolex គឺជានាឡិកាម៉ាកល្បីពីប្រទេសស្វីសមួយដែលទទួលស្គាល់ពីជុំវិញពិភពលោក ដោយគ្មានការតវ៉ាពីតម្លៃ។ ក្រៅពីឈ្មោះល្បី Rolex មានគុណសម្បត្តិជាច្រើន សក្ដិសមនឹងតម្លៃដ៏ខ្ពស់ដូចជា៖
១. ប្រើដែកល្អបំផុត
Rolex ប្រើដែក 904L ដែលរឹងមាំ ភ្លឺជាងដែកនាឡិកាទូទៅ មិនត្រឹមតែថ្លៃប៉ុណ្ណោះទេដែកនោះថែមទាំងពិបាកឆ្នៃទៀតផងដោយសារភាពរឹងរបស់វា។
២. មានឧបករណ៍និងអ្នកស្រាវជ្រាវច្រើន
នៅពីក្រោយការផលិតនាឡិកានីមួយៗមានអ្នកវិទ្យាសាស្ត្រពូកែៗ ឧបករណ៍ទំនើបៗនិងទីកន្លែងពិសេសៗជាច្រើនដើម្បីផលិតនិងអភិវឌ្ឍន៍នាឡិកា។
៣. ធ្វើដោយមនុស្សយន្ត
មនុស្សយន្តមួយគ្រឿងៗមានតម្លៃខ្ពស់កប់ពពក សម្រាប់វេចខ្ចប់ តម្លើងនាឡិកា និងប៉ូលានាឡិកាមុនប្រគល់ភារកិច្ចនៅសល់ឲ្យទៅមនុស្សម្ដង។
៤. ធ្វើដោយដៃអ្នកជំនាញផ្ទាល់
មុនពេលបញ្ជូននាឡិកាទៅ COSC សម្រាប់វិញ្ញាបនប័ត្រ chronometer ពួកគេត្រូវត្រួតពិនិត្យពីរដង និងសាកល្បងដោយមនុស្ស ដើម្បីធានានូវគុណភាពខ្ពស់។
៥. ធន់នឹងទឹកខ្លាំង
នាឡិកា Rolex អាចស្ថិតក្រោមសម្ពាធទឹកខ្ពស់ដល់ទៅ ៣០០ម៉ែត្រ។ ដើម្បីបញ្ជាក់គុណភាពក្រោមសម្ពាធទឹក គេយកនាឡិកាទៅពិសោធន៍ក្នុងធុងសម្ពាធ បន្ទាប់មកពិសោធន៍ក្នុងទឹកខាងក្រៅម្ដងទៀតទើបសម្រេច។
៦. ប្រើអ្នកជំនាញខាងត្បូងមួយក្រុមធំ
ពួកគេមាននាទី ជួយទិញ សាកល្បង និងដាំមាស-ពេជ្យដោយផ្ទាល់ដៃយ៉ាងប្រុងប្រយ័ត្ននិងល្អឥតខ្ចោះ។
៧. ផលិតមាសដោយខ្លួនឯង
Rolex ជាក្រុមហ៊ុនផលិតនាឡិកាតែមួយគត់ដែលផលិតមាសដោយខ្លួនឯង សក្ដិសមមានឈ្មោះក្នុងបញ្ជីនាឡិកាថ្លៃបំផុត។ ក្នុងចំណុចនេះ Rolex តែងចម្រាញ់មាស 24K ទៅជា 18K ពណ៌លឿង ស ឬមាស Everose សម្រាប់ធ្វើជានាឡិការបស់ពួកគេ។
សរុបមកនាឡិកា Rolex តម្លៃរាប់ម៉ឺនដុល្លារពិតជាសក្ដិសមនឹងតម្លៃមិនគួរតវ៉ាពិតប្រាកដមែន ព្រោះទម្រាំចេញជារូបរាងមួយម៉ូដៗគេត្រូវចំណាយទាំង សម្ភារៈល្អៗ កម្លាំង ជំនាញ និងពេលវេលាច្បាស់លាស់មិនមែនលំៗទេ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ នាឡិកាដៃម៉ាក Rolex ប្រណីតៗទាំង ១១ សម្រាប់ស្ត្រីសម័យថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា