Connect with us

ព័ត៌មានអន្ដរជាតិ

​អាល្លឺម៉ង់ ចាប់បាន​ក្រុម​ភេរវករ​ស្តាំ​និយម​ ដែលគ្រោង​ ធ្វើរដ្ឋប្រហារ ​ផ្ដួលរំលំ​រដ្ឋាភិបាល

បានផុស

នៅ

នៅថ្ងៃពុធទី០៧ខែធ្នូនេះ ប៉ូលិសរាប់ពាន់នាក់ បានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងក្រុមជ្រុលនិយមដែលគេសង្ស័យថា ព្យាយាមផ្តួលរំលំរដ្ឋដោយប្រើអំពើហិង្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋអាជ្ញាសហព័ន្ធនិយាយថា មន្ត្រីប្រហែល ៣០០០នាក់ បានធ្វើការឆែកឆេរនៅទីតាំងចំនួន១៣០ក្នុងរដ្ឋចំនួន១១ នៃរដ្ឋទាំង១៦របស់ប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងចលនា Reich Citizens។

សមាជិក​មួយ​ចំនួន​នៃ​ក្រុម​នេះ​ បានបដិសេធទទួលស្គាល់​រដ្ឋធម្មនុញ្ញ​ក្រោយ​សង្គ្រាម​របស់​ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​អំពាវនាវ​ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល។

រដ្ឋអាជ្ញានិយាយថា ពលរដ្ឋអាល្លឺម៉ង់ចំនួន២២នាក់​ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាជាសមាជិកនៅក្នុងអង្គការភេរវករ។ មនុស្សបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋរុស្ស៊ីម្នាក់ផងដែរ ត្រូវបានគេសង្ស័យថា គាំទ្រអង្គការនេះ។

យោងតាមការចុះផ្សាយរបស់កាសែត Der Spiegel, ទីតាំងដែលត្រូវឆែកឆេររួមមាន បន្ទាយកងកម្លាំងពិសេសរបស់អាល្លឺម៉ង់ KSK នៅទីក្រុង Calw។ អង្គភាព​នេះ ​ធ្លាប់​ត្រូវ​បាន​ពិនិត្យតាមដាន​លើ​ការ​ចោទ​ប្រកាន់​ថា​ មាន​ជាប់ពាក់ព័ន្ធជាមួយ​ទាហាន​ស្តាំ​ជ្រុល​មួយ​ចំនួន។

ទន្ទឹមនឹងការចាប់ខ្លួននៅប្រទេសអាល្លឺម៉ង់ រដ្ឋអាជ្ញានិយាយថា មនុស្សម្នាក់ ក៏ត្រូវបានឃុំខ្លួននៅទីក្រុង Kitzbuehel នៃប្រទេសអូទ្រីស និងម្នាក់ទៀតនៅទីក្រុង Perugia នៃប្រទេសអ៊ីតាលីផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ

សុខភាព១៤ នាទីutes មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

សេដ្ឋកិច្ច១៨ នាទីutes មុន

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត

ព័ត៌មានជាតិ២១ នាទីutes មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម