Connect with us

ជីវិតកម្សាន្ដ

“BORN PINK” របស់ BLACKPINK ជាប់ជាអាល់ប៊ុមល្អបំផុតក្នុងឆ្នាំ ២០២២

បានផុស

នៅ

អាល់ប៊ុម “BORN PINK” ដែលជាអាល់ប៊ុមទី ២ របស់ក្រុមចម្រៀងនារី BLACKPINK ត្រូវបានជ្រើសរើសជា “អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំ ២០២២” ដោយ Billboard របស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៦ ខែធ្នូ នៅលើប្រព័ន្ធផ្សព្វផ្សាយតន្ត្រីអាមេរិក Billboard បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “អាល់ប៊ុមល្អបំផុតទាំង ៥០ ក្នុងឆ្នាំ ២០២២”។ នៅក្នុងបញ្ជីតារាងនោះអាល់ ប៊ុម “BORN PINK” របស់ BLACKPINK ត្រូវបានបង្ហាញនៅលេខរៀង ៤២ ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម Kpop តែមួយគត់បានចេញផ្សាយក្នុងឆ្នាំ ២០២២ ដែលត្រូវបានជាប់ឈ្មោះក្នុងតារាងនេះ។

ក្នុងនោះ Billboard បានសរសេរថា”ជាមួយនឹងពាក្យសរសើរដែល BLACKPINK បានចេញអាល់ប៊ុម ‘The Album’ ឆ្នាំ ២០២០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមចម្រៀងស្រីល្បីនៅក្នុងពិភពលោក មុខទម្លាក់អាល់ប៊ុមទីពីររបស់ខ្លួន។ បន្ថែពីលើនេះ ផលិតកម្ម YG និង​ផលិតករ​ Teddy Parkក៏ដូច ជាសមាជិកទាំង៤ Jennie, Jisoo, Lisa និង Rosé បានទទួលភាពជោគជ័យជាមួយអាល់ប៊ុមទី BORN PINK” ។

Billboard បាន​បន្ត​ថា “‘BORN PINK’ បាន​ឈរ​នៅ​កំពូល​តារាង​អាល់ប៊ុម Billboard ដោយ​បញ្ជាក់​ថា BLACK PINK ជា​តារា​ដ៏​ល្អ​ឥត​ខ្ចោះ និងភាពជោគជ័យរបស់អាល់ប៊ុមនេះ ដោយបានបង្ហាញតុល្យភាពរវាងភាសអងគ្លេស និងកូរ៉េ។ ជាពិសេសតន្ត្រីប្លែកៗនិងទិដ្ឋភាពថ្មីរបស់ BLACKPINK ក៏ដូចជាការរួមបញ្ចូលផ្សេងៗដូចជា តន្ត្រីបុរាណជាមួយតន្ត្រីសម័យទំនើម ដែលធ្វើឱ្យមានភាពទាក់ទាញ។”

យ៉ាងណាមិញ BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍មិនត្រឹមតែពី Billboard ប៉ុណ្ណោះទេ ដោយពួកគេបានជាប់ចំណាត់ថ្នាក់លេខ ២៥ ក្នុងបញ្ជី “TOP 100 Best Album of the Year” របស់ទស្សនាវដ្ដី Rolling Stone ហើយទទួលបានងារជា “ក្រុមនារីដែលមានស្ទ្រីមច្រើនបំផុតប្រចាំឆ្នាំ” ដោយ Spotify Global ថែទៀតផង៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK ក្លាយជាតារា K-Pop ទីពីរជាប់ឈ្មោះ ‘Entertainer of the Year’ លើទស្សនាវដ្ដី TIME

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម