Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ជាប់ឈ្មោះជាបុគ្គលប្រចាំឆ្នាំ២០២២ របស់ទស្សនាវដ្ដី Time (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃពុធទី៧ខែធ្នូ ទស្សនាវដ្ដី Time បានជ្រើសរើសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជា “បុគ្គលប្រចាំឆ្នាំ២០២២” ដោយនិយាយថា គាត់បានបំផុសគំនិតប្រជាជនអ៊ុយក្រែន និងបានឈ្នះពានរង្វាន់ជាសកលនេះ សម្រាប់ភាពក្លាហានរបស់គាត់ក្នុងការទប់ទល់នឹងការវាយលុកដ៏បំផ្លិចបំផ្លាញរបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនាវដ្តីនេះ បានកត់សម្គាល់ថា លោក Zelensky មិនចាកចេញពីរដ្ឋធានីកៀវទេ នៅពេលផ្ទុះសង្រ្គាម នៅពេលរុស្ស៊ីទម្លាក់គ្រាប់បែក។ អតីតតារាកំប្លែងរូបនេះ​ បានប្រមូលផ្តុំជនរួមជាតិ នៅក្នុងរដ្ឋធានី ហើយបានធ្វើដំណើរទូទាំងប្រទេសដែលហែកហួរដោយសង្រ្គាម។

កាល​ពី​ថ្ងៃ​អង្គារ លោក Zelensky បាន​ទៅ​សួរ​សុខ​ទុក្ខ​ទាហាន​អ៊ុយក្រែន​នៅ​ជិតសមរភូមិ​ជួរ​មុខ ​នៅ​ភាគ​ខាង​កើតប្រទេស។

ទស្សនាវដ្តី Time បានសរសេរថា “ជោគជ័យរបស់លោក Zelensky ក្នុងនាមជាមេដឹកនាំសម័យសង្រ្គាម គឺស្ថិតនៅលើភាពជាគំរូ នៃសេចក្តីក្លាហានរបស់គាត់។ សេចក្តីក្លាហាននេះ បានរីករាលដាលដល់អ្នកដឹកនាំនយោបាយទាំងឡាយរបស់អ៊ុយក្រែន នៅថ្ងៃដំបូងនៃការវាយលុក ព្រោះមនុស្សគ្រប់គ្នាដឹងថា ប្រធានាធិបតីតែងតែនៅជុំវិញ”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ទស្សនាវដ្តី Time បានជ្រើសរើស នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk ជា “បុគ្គលប្រចាំឆ្នាំ”។ នោះជាឆ្នាំដែល ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់គាត់ ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតនៅលើពិភពលោក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Zelensky ប្រាប់មេដឹកនាំ G20 ថា “សង្គ្រាមត្រូវតែបញ្ចប់ ឥឡូវនេះ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម