Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ី អនុម័តច្បាប់ ដែលនឹងឈានទៅដាក់ទោសប្រហារជីវិត ជនក្បត់ជាតិ (មានវីដេអូ)

បានផុស

នៅ

សភាបេឡារុសកាលពីថ្ងៃពុធទី០៧ខែធ្នូ បានអនុម័តច្បាប់មួយដែលនឹងដាក់ចេញនូវទោសប្រហារជីវិត សម្រាប់មន្ត្រីរដ្ឋការ និងសមាជិកនៃយោធារបស់ប្រទេស ដែលត្រូវបានរកឃើញថាមានទោសពីបទក្បត់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សភាបេឡារុសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មដ៏មានសក្តានុពលសម្រាប់បទល្មើសនេះ ត្រូវបានរៀបចំឡើងដើម្បីដាក់ឥទ្ធិពល រារាំងដល់សកម្មភាពបំផ្លិចបំផ្លាញ​ ក៏ដូចជាបង្ហាញពីការប្រយុទ្ធប្រឆាំងនឹងអំពើក្បត់ជាតិផងដែរ។ 

ច្បាប់​នេះ​ក៏​កើត​ឡើង​ផងដែរ ចំពេល​​រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ​ចាត់​វិធាន​ការ​បង្ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពជ្រុលនិយមនិង​អំពើ​ភេរវកម្ម។

យោងតាមច្បាប់របស់ប្រទេសបេឡារុសនាពេលបច្ចុប្បន្ននេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ផ្តល់តែការជាប់ពន្ធនាគាររយៈពេលវែងប៉ុណ្ណោះ។ ប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានរកឃើញថាមានពិរុទ្ធនៃឧក្រិដ្ឋកម្មនេះ នឹងត្រូវជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ចំណែកមន្ត្រីរដ្ឋការ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ទៅ២០ឆ្នាំ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

កាលពីដើមឆ្នាំនេះ ទីក្រុង មីនស្កិ៍ ក៏បានណែនាំទោសប្រហារជីវិតសម្រាប់អំពើភេរវកម្មផងដែរ។ ឥឡូវ អ្នកដែលត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ប៉ុនប៉ងភេរវកម្ម” ក៏ដូចជាការរៀបចំគម្រោងធ្វើឃាតមន្ត្រីរដ្ឋ ឬបុគ្គលសាធារណៈលេចធ្លោ ក៏ត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ធ្ងន់ធ្ងរផងដែរ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបង្ហាញកាលពីចុងឆ្នាំមុនថា ការដាក់ទោសប្រហារជីវិត អាចត្រូវបានលុបចោល ប៉ុន្តែលុះត្រាតែមានការបោះឆ្នោតប្រជាមតិទូទាំងប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បេឡារុស បញ្ជា ឲ្យកងទ័ព របស់ ខ្លួន ធ្វើតេស្ត សម្រាប់ការ ត្រៀម ប្រយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម