សុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យពីទឹកដូង ភេសជ្ជៈដែលស្ត្រីត្រូវតែទទួលទាន
តាមពិតការផឹកទឹកដូង មានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ ខណៈទឹកដូងត្រូវបានចាត់ថ្នាក់ជាភេសជ្ជៈដែលសក្តិសមសម្រាប់សុខភាពស្ត្រីផងដែរ។ ដូច្នេះហើយ យើងក៏អាចទាញយកប្រយោជន៍ល្អ បានមកពីការផឹកទឹកដូង ដែលសុទ្ធតែមានផលវិជ្ជមានចំពោះសុខភាពស្ត្រីគ្រប់រូប។
១ បង្កើត collagen សម្រាប់ស្បែក
ប្រសិនបើអ្នកឆ្ងល់ថា ហេតុអ្វីបានជាការផឹកទឹកដូងធ្វើឲ្យស្បែករបស់អ្នកស្រស់ស្អាត និងមានសុខភាពល្អ នេះក៏ដោយសារតែទឹកដូងសម្បូរទៅដោយអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអ័រម៉ូនជួយសម្រួលស្បែកឲ្យសតាមធម្មជាតិ។ ដោយសារតែអ័រម៉ូននេះ ត្រូវបានចាត់ទុកថាជាជំនួយក្នុងការបង្កើត collagen សម្រាប់ស្បែក។ វាក៏សម្បូរទៅដោយសារធាតុ elastin ដែលមានសមត្ថភាពធ្វើឲ្យស្បែករឹងមាំ។
២ ជួយគ្រប់គ្រងទម្ងន់
បន្ថែមពីលើទឹកដូងនឹងជួយស្បែករឹងមាំ វាក៏រួមចំណែកដល់ការគ្រប់គ្រងទម្ងន់ផងដែរ។ ប្រសិនបើមិត្តនារីណាម្នាក់ចង់ថែរក្សាសុខភាពខ្លួនឯងឲ្យមានរាងស្អាត។ គួរតែជ្រើសរើសផឹកទឹកដូង ព្រោះវាត្រូវបានគេចាត់ទុកជាភេសជ្ជៈផ្ដល់សុខភាព ជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមច្រើនប្រភេទ។
៣ បណ្ដេញកាកសំណល់ចេញពីរាងកាយ
អត្ថប្រយោជន៍មួយទៀតពីការផឹកទឹកដូង ដែលស្ត្រីមិនគួរខកខាននោះគឺជួយបណ្តេញកាកសំណល់ចេញពីរាងកាយ។ នេះគឺដោយសារតែទឹកដូងសម្បូរទៅដោយប៉ូតាស្យូម និងសារធាតុរ៉ែ។ វាជួយធ្វើឲ្យមានតុល្យភាពនៃដំណើរការនៃប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយ ដោយហេតុនេះ ធ្វើឲ្យសុខភាពរាងកាយកាន់តែប្រសើរឡើង។ ជាពិសេសសម្រាប់អ្នកដែលមានអារម្មណ៍ថា ប្រតិបត្តិការនៃប្រព័ន្ធផ្សេងៗ នៅខាងក្នុងរាងកាយចាប់ផ្ដើមកាន់តែយ៉ាប់យ៉ឺន។ ត្រូវបានណែនាំឲ្យសាកល្បងផឹកទឹកដូងស្រស់ ដែលជួយបណ្ដេញកាកសំណល់ និងបណ្ដេញជាតិពុលចេញពីរាងកាយបានយ៉ាងល្អ។
៤ ពង្រីកដើមទ្រូងឲ្យស្រស់ស្អាត
ព្រោះទឹកដូងមានផ្ទុកអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអ័រម៉ូនសំខាន់សម្រាប់ស្ត្រី ដូច្នេះហើយ ប្រសិនបើរាងកាយមានអ័រម៉ូននេះច្រើនដូច វានឹងធ្វើឲ្យសុដន់ធំដោយចៀសមិនរួច។ វាគឺជាការពង្រីកដើមទ្រូងដ៏ស្រស់ស្អាតដោយមិនមានការឈឺចាប់អ្វីទាំងអស់។
យ៉ាងណាក៏ដោយ សូមព្យាយាមងាកមកផឹកទឹកដូងជំនួសភេសជ្ជៈមានជាតិស្ករ ដែលមានផលអាក្រក់ដល់រាងកាយ។ ព្រោះទឹកដូងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈផ្ដល់សុខភាពដែលសក្ដិសមសម្រាប់សុខភាពស្ត្រីគ្រប់រូប៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ